បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
២ សាំយូអែល 18:18 - អាល់គីតាប កាលនៅមានជីវិតនៅឡើយ ស្តេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្តេច ដ្បិតគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្តេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម» រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាដែលអាប់សាឡុមគង់ព្រះជន្មនៅឡើយ ទ្រង់ធ្វើបង្គោលថ្មមួយ ទុកនៅច្រកភ្នំនៃហ្លួងសម្រាប់ជាទីរំឭក ដោយនឹកថា៖ «យើងគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះយើងទេ»។ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡុម» ដរាបដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលមានព្រះជន្មនៅឡើយ ស្ដេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្ដេច ដ្បិតស្តេចគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្ដេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម»រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅគ្រាដែលអាប់សាឡំមគង់ព្រះជន្មនៅឡើយ នោះទ្រង់ធ្វើបង្គោលថ្ម១ ទុកនៅច្រកភ្នំនៃហ្លួងសំរាប់ជាទីរំឭក ដោយនឹកថា អញគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះអញទេ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡំម» ដរាបដល់សព្វថ្ងៃនេះ។ |
បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប៉មមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នា ទៅពាសពេញលើផែនដីឡើយ»។
ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលអុលឡោះតាអាឡា បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយក៏ធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
ក្រោយពេលដែលអ៊ីប្រាំត្រឡប់មកពីធ្វើសឹកឈ្នះស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយ ស្តេចក្រុងសូដុមក៏ចេញមកទទួលគាត់ នៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំស្តេច។
សម្តេចអាប់សាឡុមមានបុត្រាបីនាក់ និងបុត្រីមួយនាក់។ បុត្រីនោះមាននាម តាម៉ារ ដែលមានរូបឆោមស្រស់ស្អាតណាស់។
គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ នឹងនៅស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្ស ពីជំនាន់មួយទៅជំនាន់មួយ ហើយគេដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ៖ «ចូរចាត់ទុកបុរសនេះដូចមនុស្សគ្មានកូនតពូជ និងដូចមនុស្សធ្វើអ្វីពុំបានសម្រេចនៅក្នុងជីវិត ដ្បិតក្នុងចំណោមពូជពង្សរបស់គេ នឹងគ្មាននរណាម្នាក់ស្នងរាជ្យរបស់ទត ហើយក៏គ្មាននរណាម្នាក់គ្រប់គ្រងលើស្រុកយូដាដែរ»។
ស្តេចមានប្រសាសន៍ថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។
លោកណូបាសបានវាយលុកក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។
សាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅជួបស្តេចសូល តែគេជម្រាបគាត់ថា ស្តេចសូលទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្តេចផ្ទាល់ រួចហើយស្តេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។