មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
២ សាំយូអែល 17:7 - អាល់គីតាប លោកហ៊ូសាយជម្រាបស្តេចអាប់សាឡុមថា៖ «លើកនេះ យោបល់របស់លោកអហ៊ីថូផែលមិនល្អទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា៖ «សេចក្ដីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ូសាយទូលស្ដេចអាប់សាឡុមថា៖ «លើកនេះ យោបល់របស់លោកអហ៊ីថូផែលមិនល្អទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះហ៊ូសាយក៏ទូលឆ្លើយថា សេចក្ដីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ |
មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ចូរវិលត្រឡប់ទៅទីក្រុងវិញចុះ ហើយប្រាប់អាប់សាឡុមថា “ខ្ញុំស្ម័គ្រចិត្តបម្រើលោកហើយ។ កាលពីមុន ខ្ញុំបានបម្រើឪពុករបស់លោក ឥឡូវនេះ ខ្ញុំត្រូវតែបម្រើលោកដែរ”។ ធ្វើដូច្នេះ អ្នកអាចជួយយើងដោយធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។
លោកអហ៊ីថូផែលជម្រាបស្តេចអាប់សាឡុមថា៖ «សូមទៅរួមដំណេកជាមួយពួកស្រីស្នំ ដែលឪពុករបស់ស្តេចទុកឲ្យនៅចាំដំណាក់នោះចុះ។ ធ្វើដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូលនឹងដឹងថា ស្តេចតាំងខ្លួនជាសត្រូវនឹងឪពុក ហើយបក្សពួករបស់ស្តេចក៏នឹងមានកម្លាំងចិត្តឡើងដែរ»។
កាលលោកហ៊ូសាយមកដល់ ស្តេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្តេចសួរគាត់ថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើអ្នកមានយោបល់ផ្សេង សូមនិយាយមក!»។
ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។