Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ ហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា៖ «សេចក្ដី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ហ៊ូសាយ​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «លើក​នេះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មិន​ល្អ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា សេចក្ដី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 លោក​ហ៊ូសាយ​ជម្រាប​ស្តេច​អាប់‌សា‌ឡុម​ថា៖ «លើក​នេះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មិន​ល្អ​ទេ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ទូល​ព្រះបាទ​ដាវីឌ​ថា អ័ហ៊ី‌ថូផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​ជា‌មួយ​អាប់‌សា‌ឡុម​ដែរ។ នោះ​ព្រះបាទ​ដាវីឌ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ»។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់សា‌ឡុម​ថា "បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដល់​បិតា​ទ្រង់​កាល​ពី​ដើម​ដែរ"។ ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​អាច​ឈ្នះ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល​ឲ្យ​យើង​បាន។


អ័ហ៊ី‌ថូផែល​ក៏​ឆ្លើយ​ថា៖ «សូម​ទ្រង់​ចូលទៅឯ​ពួក​អ្នក​ម្នាង​របស់​‌បិតា​ទ្រង់ ដែល​បាន​ទុក​ឲ្យ​រក្សា​ដំណាក់​ចុះ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ និង​ដឹង​ថា បិតា​ទ្រង់​ស្អប់​ខ្ពើម​ដល់​ទ្រង់​ហើយ នោះ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ទ្រង់ គេ​នឹង​មាន​កម្លាំង​ឡើង»។


កាល​ហ៊ូសាយ​បាន​មក​ដល់​អាប់សា‌ឡុម​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ័ហ៊ី‌ថូផែល​បាន​និយាយ​ដូច្នេះ តើ​គួរ​ឲ្យ​យើង​ធ្វើ​តាម​អី? បើ​មិន​គួរ​ទេ សូម​ឆ្លើយ​ប្រាប់​មក​ចុះ»។


ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​អស់​អ្នក ដែល​ឥត​មាន​អ្នក​ណា​ជួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម