ស្តេចទត និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីស្តេចទត។ គាត់ដើរបណ្តើរជេរប្រទេចផ្តាសាបណ្តើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្តេចផង។
២ សាំយូអែល 16:14 - អាល់គីតាប ទត និងបណ្តាជនទាំងមូល ដែលរួមដំណើរជាមួយក៏ទៅដល់ទន្លេយ័រដាន់ ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះស្តេច និងប្រជាជនទាំងប៉ុន្មានដែលនៅជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ ទាំងអស់កម្លាំង ហើយសម្រាកនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេច និងបណ្ដាជនទាំងមូលដែលរួមដំណើរជាមួយ ក៏ទៅដល់ទន្លេយ័រដាន់ ពួកគេអស់កម្លាំង ហើយឈប់សម្រាកនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះស្តេច នឹងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កំឡាំង ហើយគេសំរាកនៅទីនោះ។ |
ស្តេចទត និងពលទាហានបន្តដំណើរទៅមុខ ហើយលោកស៊ីម៉ាយដើរតាមចង្កេះភ្នំម្ខាងទៀត នៅមិនឆ្ងាយប៉ុន្មានពីស្តេចទត។ គាត់ដើរបណ្តើរជេរប្រទេចផ្តាសាបណ្តើរ ព្រមទាំងយកដុំថ្មគប់ និងបាចដីមកលើស្តេចផង។
ស្តេចអាប់សាឡុម និងប្រជាជនអ៊ីស្រអែលទាំងមូល ចូលដល់ក្រុងយេរូសាឡឹម។ លោកអហ៊ីថូផែលក៏នៅជាមួយស្តេចអាប់សាឡុមដែរ។
ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។
ខ្ញុំនឹងវាយសំរុក នៅពេលដែលស្តេចទតកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចខ្ញុំនឹងធ្វើឲ្យស្តេចភ័យតក់ស្លុត ហើយបណ្តាជនទាំងប៉ុន្មាន ដែលទៅជាមួយស្តេចនឹងរត់ចោលស្តេច។ ខ្ញុំនឹងសម្លាប់តែស្តេចម្នាក់ប៉ុណ្ណោះ។
ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកជូនស្តេចទត និងបណ្តាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្តាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។