អ៊ីសាហាក់នាំរ៉ហ្វ៊ីកាចូលទៅក្នុងជំរំ ដែលសារ៉ាជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។
២ សាំយូអែល 13:39 - អាល់គីតាប ស្តេចទតឈប់ខឹង នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌមានព្រះហឫទ័យរឭក ចង់ទៅរកអាប់សាឡុម ដោយព្រោះបានក្សាន្តចិត្តពីដំណើរអាំណូន ដែលសុគតនោះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌឈប់ខ្ញាល់ នឹងសម្ដេចអាប់សាឡុមទៀត ព្រោះស្ដេចលែងព្រួយចិត្តអំពីសម្ដេចអាំណូនសោយទិវង្គត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយស្តេចដាវីឌទ្រង់មានព្រះទ័យរឭកចង់ទៅឯអាប់សាឡំម ដោយព្រោះបានក្សាន្តព្រះទ័យពីដំណើរអាំណូន ដែលសុគតនោះហើយ។ |
អ៊ីសាហាក់នាំរ៉ហ្វ៊ីកាចូលទៅក្នុងជំរំ ដែលសារ៉ាជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។
ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្តានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្តេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។
កូនចៅរបស់គាត់ទាំងប្រុសទាំងស្រី នាំគ្នាមករំលែកទុក្ខគាត់ តែគាត់មិនព្រមឲ្យនរណារំលែកទុក្ខគាត់ឡើយ។ គាត់និយាយថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុកទាំងកាន់ទុក្ខ!» ហើយគាត់ក៏យំអាឡោះអាល័យកូន។
យូរថ្ងៃក្រោយមក ភរិយារបស់យូដា គឺកូនស្រីរបស់ស៊ូអាបានស្លាប់។ កាលយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណា ជាមួយហ៊ីរ៉ា មិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាម ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។
លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្តេចមានចិត្តនឹករលឹក ដល់សម្តេចអាប់សាឡុម
ខ្ញុំអន្ទះអន្ទែងប្រាថ្នាចង់ចូល ទៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡាពន់ពេកក្រៃ ខ្ញុំបន្លឺសំឡេងតម្កើងទ្រង់ដ៏នៅអស់កល្ប អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នក ទៅឲ្យសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសម្រេចដូចប្រាថ្នាឡើយ។
គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។