ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 13:24 - អាល់គីតាប

សម្តេច​អាប់‌សាឡុម​បាន​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប ឪពុក ពួក​គង្វាល​របស់​ខ្ញុំ​កំពុង​តែ​កាត់​រោម​ចៀម សូម​ឪពុក​មេត្តា​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ ជា​មួយ​ពួក​មន្ត្រី​របស់​ឪពុក​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះ សូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា‌មួយ​ទូល‌បង្គំ»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សម្ដេច​អាប់‌សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ជា​អ្នក​បំរើ​នៃ​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះសូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បំរើ​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា​មួយ​នឹង​ទូលបង្គំ

សូមមើលជំពូក



២ សាំ‌យូ‌អែល 13:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​យូដា គឺ​កូន​ស្រី​របស់​ស៊ូអា​បាន​ស្លាប់។ កាល​យូដា​បាន​ធូរ​ស្បើយ ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា ជា​មួយ​ហ៊ីរ៉ា មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាម ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។


ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្តេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-ហាសោរ ជិត​ភូមិ​អេ‌ប្រា‌អ៊ីម។ សម្តេច​អាប់‌សាឡុម​បាន​អញ្ជើញ​កូន​ទាំង​អស់​របស់​ស្តេច​ទត ឲ្យ​មក​ចូល​រួម​ដែរ។


ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្តេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ទត តែ​ទត​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​គាត់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​កូន​ប៉ុណ្ណោះ។


ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។


ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សំដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។


ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ដែល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កើ‌មែល នោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។