ស្តេចទតសំរាលទុក្ខនាងបាតសេបា ជាប្រពន្ធ ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានកូនម្នាក់ រួចឲ្យឈ្មោះថាស៊ូឡៃម៉ាន។ អុលឡោះតាអាឡាស្រឡាញ់កូននោះណាស់
២ សាំយូអែល 12:25 - អាល់គីតាប អុលឡោះចាត់ណាពីណាថានឲ្យទៅជម្រាបស្តេចទត ហើយឲ្យនាមកូននោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់អុលឡោះតាអាឡា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចាត់ព្យាការីណាថានឲ្យទៅប្រាប់ព្រះបាទដាវីឌជ្រាប ហើយថ្វាយនាមបុត្រនោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់ព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។ |
ស្តេចទតសំរាលទុក្ខនាងបាតសេបា ជាប្រពន្ធ ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានកូនម្នាក់ រួចឲ្យឈ្មោះថាស៊ូឡៃម៉ាន។ អុលឡោះតាអាឡាស្រឡាញ់កូននោះណាស់
នៅគ្រានោះ លោកយ៉ូអាប់វាយយកទីក្រុងរ៉ាបាត ជារាជធានីរបស់ជនជាតិអាំម៉ូន ហើយដណ្តើមយកវាំងរបស់ស្តេច។
ពេលនោះណាពីណាថាន ពោលទៅកាន់នាងបាតសេបា ជាម្តាយរបស់សម្តេចស៊ូឡៃម៉ានថា៖ «តើនាងមិនជ្រាបទេថា សម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីតបានតាំងខ្លួនធ្វើជាស្តេច ប៉ុន្តែ ស្តេចទតជាអម្ចាស់មិនបានជ្រាបទេ។
គេទៅជម្រាបទតថា ណាពីណាថានអញ្ជើញមកដល់ហើយ។ ណាពីណាថានចូលជួបគាត់ដោយក្រាបគោរពអោនមុខដល់ដី។
ផ្ទុយទៅវិញ អ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាណាពីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ទត មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។
លោកអសារា ជាកូនរបស់ណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់ណាថានជាអ៊ីមុាំ និងជាមន្ត្រីជំនិតរបស់ស៊ូឡៃម៉ាន។
អ្នកនឹងបង្កើតកូនមួយ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្តល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ កូននោះនឹងមានឈ្មោះថា ស៊ូឡៃម៉ាន ដ្បិតក្រោមអំណាចរបស់គេយើងនឹងផ្តល់ឲ្យអ៊ីស្រអែលមានសន្តិភាព និងសុខសាន្តត្រាណ។
រីឯកូនដែលកើតនៅក្រុងយេរូសាឡឹម មាននាម សាំម៉ា សូបាប់ ណាថាន និងស៊ូឡៃម៉ាន - កូនបួននាក់នេះ កើតពីនាងបាតសេបា ជាកូនរបស់លោកអាំមាល -
ព្រោះតែបញ្ហានេះហើយដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្តេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្តេចណាមួយដូចស្តេចស៊ូឡៃម៉ានទេ។ អុលឡោះជាម្ចាស់ស្រឡាញ់ស្តេចស៊ូឡៃម៉ាន ទ្រង់បានតែងតាំងគាត់ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញគាត់ឲ្យប្រព្រឹត្តអំពើបាប។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
ចំពោះកូនចៅពុនយ៉ាមីន គាត់ថ្លែងថា: អុលឡោះតាអាឡាស្រឡាញ់ពុនយ៉ាមីនណាស់ គេនៅជាមួយទ្រង់យ៉ាងកក់ក្តៅ អុលឡោះតាអាឡាការពារគេជានិច្ច ហើយទ្រង់នៅជាមួយគេ។