នៅពេលពួកអ្នកសែងហិបរបស់អុលឡោះតាអាឡា ដើរបានប្រាំមួយជំហាន ស្តេចទតយកគោឈ្មោលមួយ និងកូនគោធាត់មួយមកធ្វើជាគូរបាន។
២ របាក្សត្រ 5:6 - អាល់គីតាប ស្តេចស៊ូឡៃម៉ាន និងសហគមន៍អ៊ីស្រអែលទាំងមូល ដែលស្តេចបានអញ្ជើញឲ្យមកនោះ នាំគ្នាឈរនៅមុខហិបសម្ពន្ធមេត្រី ហើយយកចៀម និងគោ យ៉ាងច្រើនឥតគណនាធ្វើជាគូរបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូន និងក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបាននាំគ្នាមកគាល់ទ្រង់ គេនៅមុខហិប ទាំងថ្វាយយញ្ញបូជា ជាចៀម និងគោយ៉ាងសន្ធឹក ដែលរាប់ចំនួនមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញឲ្យមកនោះ នាំគ្នាឈរនៅមុខហិបសម្ពន្ធមេត្រី ហើយយកចៀម និងគោ យ៉ាងច្រើនឥតគណនា ថ្វាយជាយញ្ញបូជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចសាឡូម៉ូន នឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានមូលគ្នាមកឯទ្រង់ គេនៅមុខហឹប ទាំងថ្វាយយញ្ញបូជា ជាចៀម នឹងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនបាន |
នៅពេលពួកអ្នកសែងហិបរបស់អុលឡោះតាអាឡា ដើរបានប្រាំមួយជំហាន ស្តេចទតយកគោឈ្មោលមួយ និងកូនគោធាត់មួយមកធ្វើជាគូរបាន។
ស្តេចស៊ូឡៃម៉ាន និងសហគមន៍អ៊ីស្រអែលទាំងមូល ដែលគាត់បានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនា មកធ្វើជាគូរបាន។
លុះស្អែកឡើង ពួកគេនាំគ្នាធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡា គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងគូរបានយ៉ាងច្រើនទៀត សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។
ពួកគេដង្ហែហិបនៃសម្ពន្ធមេត្រី ព្រមទាំងជំរំជួបអុលឡោះតាអាឡា និងវត្ថុសក្ការៈទាំងប៉ុន្មានដែលស្ថិតនៅក្នុងជំរំមកជាមួយដែរ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវីជាអ្នកសែង។
ពួកអ៊ីមុាំសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាប។