Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ស្តេច​សាឡូម៉ូន នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​បាន​មូល​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​មុខ​ហឹប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម នឹង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​នាំ​គ្នា​មក​គាល់​ទ្រង់ គេ​នៅ​មុខ​ហិប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​រាប់​ចំនួន​មិន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា ថ្វាយ​ជា​យញ្ញ‌បូជា។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច​ស៊ូឡៃ‌ម៉ាន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ស្តេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា​ធ្វើ​ជា​គូរបាន។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 5:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ នឹង​កូន​គោ​១​យ៉ាង​ធាត់


រួច​ស្តេច​សាឡូម៉ូន នឹង​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ដែល​បាន​ប្រជុំ​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​ត្រង់​មុខ​ហឹប កំពុង​តែ​បូជា​ថ្វាយ​ចៀម នឹង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​អស់​ឡើយ


ដល់​ថ្ងៃ​ស្អែក​ឡើង គេ​ក៏​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១​ពាន់ ចៀម​ឈ្មោល​១​ពាន់ កូន​ចៀម​១​ពាន់ នឹង​ដង្វាយ​ច្រួច​នៃ​ដង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ សំរាប់​ពួក​អ៊ីស្រាអែល​ទាំង​អស់


នាំ​យក​ទាំង​ហឹប នឹង​ត្រសាល​ជំនុំ ហើយ​នឹង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ដែល​នៅ​ក្នុង​ត្រសាល​ទាំង​អស់​ឡើង​មក គឺ​ជា​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​យក​មក​នោះ


រួច​ពួក​សង្ឃ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​នៃ​ចេរូប៊ីន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម