ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងផើងសម្រាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ ដែលលោកហ៊ីរ៉ាមធ្វើជូនស្តេចស៊ូឡៃម៉ាន សម្រាប់ដាក់នៅក្នុងដំណាក់របស់អុលឡោះតាអាឡា សុទ្ធតែធ្វើពីលង្ហិន ខាត់យ៉ាងរលោង។
២ របាក្សត្រ 4:16 - អាល់គីតាប ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើជូនស្តេចស៊ូឡៃម៉ាន សម្រាប់ដាក់ក្នុងដំណាក់របស់អុលឡោះតាអាឡា សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្ណាការទាំងនោះ ហ៊ីរ៉ាមជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឆ្នាំង ចបចូក សម នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្តាការទាំងនោះ ហ៊ីរ៉ាម ជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា |
ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងផើងសម្រាប់ដាក់ឈាម។ គ្រឿងប្រដាប់ទាំងអស់ ដែលលោកហ៊ីរ៉ាមធ្វើជូនស្តេចស៊ូឡៃម៉ាន សម្រាប់ដាក់នៅក្នុងដំណាក់របស់អុលឡោះតាអាឡា សុទ្ធតែធ្វើពីលង្ហិន ខាត់យ៉ាងរលោង។
ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទទៅជាមួយ។
ស្តេចទតរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ស្តេចហាដារេស៊ើរ។ ក្រោយមក ស្តេចស៊ូឡៃម៉ានបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងម៉ាស្ជិទ។
ទម្ងន់របស់សម ផើង សម្រាប់ប្រោះឈាម ថូសម្រាប់ពិធីច្រួចស្រាធ្វើពីមាសសុទ្ធ ព្រមទាំងទម្ងន់របស់ពែងមាស និងទម្ងន់របស់ពែងប្រាក់នីមួយៗ
កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើជូនស្តេចស៊ូឡៃម៉ាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក៏បានចប់សព្វគ្រប់
ស្តេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះ ក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។
ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។
គាត់ក៏បានធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។