២ របាក្សត្រ 35:25 - អាល់គីតាប លោកយេរេមាបានតែងបទទំនួញមួយ រំលឹកដល់ស្តេចយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីនាំគ្នាច្រៀងទំនួញរំលឹកដល់ស្តេចយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយេរេមា លោកលើកបទទំនួញទួញពីព្រះបាទយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីព្រះបាទយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល៍ បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយេរេមា លោកលើកបទទំនួញទួញពីយ៉ូសៀស ហើយពួកចំរៀងប្រុសស្រីក៏ច្រៀងបទទំនួញពីយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ |
បន្ទាប់មក ស្តេចទតលើកទំនុកមួយរំលឹកពីលោកអប៊ីនើរដូចតទៅ៖ «អប៊ីនើរអើយ លោកមិនគួរស្លាប់ ដូចមនុស្សលេលាបែបនេះសោះ!
កិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូសៀស និងភក្តីភាពដែលស្តេចសំដែងចំពោះបន្ទូលដែលមានចែងទុកក្នុងហ៊ូកុំរបស់អុលឡោះតាអាឡា
ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។
សូមឲ្យយប់នោះត្រូវបណ្ដាសា របស់អ្នកនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់អ្នកដាស់ស្ដេចក្រពើ!
ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។
នេះជាសេចក្ដីដែលយេរេមាបានថ្លែង និងកិច្ចការដែលគាត់បានធ្វើ។ យេរេមាត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាអ៊ីមុាំមួយនាក់ ក្នុងក្រុមអ៊ីមុាំ នៅភូមិអាណាថោត ក្នុងស្រុកពុនយ៉ាមីន។
កុំយំស្រណោះស្ដេចយ៉ូសៀស ដែលស្លាប់ទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតស្តេចនឹងមិនវិលត្រឡប់មកវិញឡើយ ហើយគាត់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។
«យេរូសាឡឹមអើយ ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ! ចូរទៅយំសោកនៅខ្ពង់រាបបាសាន! ចូរទៅស្រែកពីលើភ្នំអាបារីម! ដ្បិតគូស្នេហ៍របស់អ្នក បានវិនាសហិនហោចអស់ហើយ។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃស្តេច យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែ ឥឡូវនេះ ស្តេច ដែលជាចៅហ្វាយជីវិតរបស់យើង គឺស្ដេចដែលអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំង គាត់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
នេះជាបទទំនួញដែលគេត្រូវច្រៀងនៅតាមក្រុងផ្សេងៗ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងច្រៀងទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «មនុស្សម្នានឹងសោកសង្រេង នៅតាមទីសាធារណៈទាំងអស់ គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ ហើយហៅអ្នកដែលចេះយំរៀបរាប់ ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។
កាលអ៊ីសាទៅដល់ផ្ទះនាម៉ឺននោះ គាត់ឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ អ៊ីសាបានប្រាប់ទៅគេថា៖
លុះគំរប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចគាត់យកនាងធ្វើគូរបាន តាមពាក្យដែលគាត់បានសន្យាជាមួយអុលឡោះជាអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ:
រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រអែលត្រូវនាំគ្នាទៅយំរំលឹកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។