គេអាំងសាច់កូនចៀមដែលធ្វើសម្រាប់ពិធីបុណ្យរំលងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចំអិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
២ របាក្សត្រ 35:14 - អាល់គីតាប បន្ទាប់មកក្រុមលេវីចំអិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមអ៊ីមុាំ ដ្បិតក្រុមអ៊ីមុាំជាប់រវល់ធ្វើគូរបានដុត និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមអ៊ីមុាំ ដែលជាពូជពង្សរបស់ហារូនផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទើបរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅលោកអើរ៉ុន គេនៅជាប់ការថ្វាយតង្វាយដុត និងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃ ជាកូនចៅលោកអើរ៉ុនដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ក្រុមលេវីចម្អិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមបូជាចារ្យ ដ្បិតក្រុមបូជាចារ្យជាប់រវល់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមបូជាចារ្យ ដែលជាពូជពង្សរបស់លោកអើរ៉ុនផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទើបរៀបចំសំរាប់ខ្លួនគេ នឹងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅអើរ៉ុន គេនៅជាប់ការថ្វាយដង្វាយដុត នឹងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសំរាប់ខ្លួនគេ នឹងពួកសង្ឃ ជាកូនចៅអើរ៉ុនដែរ |
គេអាំងសាច់កូនចៀមដែលធ្វើសម្រាប់ពិធីបុណ្យរំលងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចំអិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
ក្រុមចំរៀងជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចស្តេចទត លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាអ្នកទាយរបស់ស្តេចបានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។
នៅពេលពួកជាងចាក់គ្រឹះម៉ាស្ជិទរបស់អុលឡោះតាអាឡា គេសុំឲ្យអ៊ីមុាំដែលស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ នាំគ្នាមក ទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិង សម្រាប់ប្រគំភ្លេងសរសើរតម្កើងអុលឡោះតាអាឡា ដូចទត ជាស្ដេចស្រុកអ៊ីស្រអែល បានបង្គាប់ទុក។
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ កកូនចៀមនៃពិធីបុណ្យរំលង សម្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សម្រាប់ក្រុមអ៊ីមុាំ ជាបងប្អូន និងសម្រាប់ខ្លួនឯងផ្ទាល់។