Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 35:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ទើប​រៀបចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​លោក​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​តង្វាយ​ដុត និង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀបចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ ជា​កូន​ចៅ​លោក​អើរ៉ុន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បន្ទាប់​មក ក្រុម​លេវី​ចម្អិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ ដ្បិត​ក្រុម​បូជា‌ចារ្យ​ជាប់​រវល់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀបចំ​អាហារ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ក្រុម​បូជា‌ចារ្យ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទើប​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​ដង្វាយ​ដុត នឹង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បន្ទាប់​មក​ក្រុម​លេវី​ចំអិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​អ៊ីមុាំ ដ្បិត​ក្រុម​អ៊ីមុាំ​ជាប់​រវល់​ធ្វើ​គូរបាន​ដុត និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀប‌ចំ​អាហារ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ក្រុម​អ៊ីមុាំ ដែល​ជា​ពូជ‌ពង្ស​របស់​ហារូន​ផង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 35:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​អាំង​តង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក​ក្នុង​បណ្ដា‌ជន​ជា​ប្រញាប់


ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចម្រៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូ‌ថិន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង‌ប្អូន​គេ​រៀបចំ​ឲ្យ។


នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។


ដ្បិត​ពួក​សង្ឃ និង​ពួក​លេវី បាន​ធ្វើ​ពិធី​សម្អាត​ខ្លួនឲ្យ​បាន​បរិសុទ្ធ ហើយ​គេក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ដូច្នេះ គេ​បាន​សម្លាប់​ចៀម​នៃ​ពិធី​បុណ្យ​រំលង សម្រាប់​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ សម្រាប់​ពួក​សង្ឃ​ជា​បង​ប្អូន​របស់​គេ និង​សម្រាប់​ខ្លួន​គេ​ផ្ទាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម