មេទ័ពរបស់ស្តេចរ៉ាប់សាកេពោលថា៖ «សូមអស់លោកជម្រាបស្តេចហេសេគាដូចតទៅ: ស្តេច គឺស្តេចរបស់ស្រុកអាស្ស៊ីរី សួរថា “តើស្តេចពឹងផ្អែកលើអ្វី បានជាមានចិត្តអង់អាចបែបនេះ?
២ របាក្សត្រ 32:10 - អាល់គីតាប «ស្តេចសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីមានប្រសាសន៍ថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះបាទសានហេរីប ជាស្តេចអាសស៊ើរ មានរាជឱង្ការដូច្នេះថា តើអ្នករាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡិមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី មានព្រះបន្ទូលថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សានហេរីប ជាស្តេចអាសស៊ើរ ទ្រង់មានបន្ទូលដូច្នេះថា តើឯងរាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡិមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធឯងដូច្នេះ |
មេទ័ពរបស់ស្តេចរ៉ាប់សាកេពោលថា៖ «សូមអស់លោកជម្រាបស្តេចហេសេគាដូចតទៅ: ស្តេច គឺស្តេចរបស់ស្រុកអាស្ស៊ីរី សួរថា “តើស្តេចពឹងផ្អែកលើអ្វី បានជាមានចិត្តអង់អាចបែបនេះ?
ស្តេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្តេចប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីមិនខាន”។
បន្ទាប់មកស្តេចសានហេរីប ស្តេចស្រុកអាស្ស៊ីរី ចាត់អ្នកបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្តេចនៅក្បែរក្រុងឡាគីស ជាមួយកងទ័ពទាំងអស់។ ស្តេចបានចាត់ពួកគេឲ្យមកជួបស្តេចហេសេគា ជាស្តេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖
មេទ័ពរបស់ស្តេចសានហេរីបពោលថា៖ «សូមអស់លោកទៅជម្រាបស្តេចហេសេគាដូចតទៅ: មហាក្សត្រធិរាជ គឺស្តេចរបស់ស្រុកអាស្ស៊ីរី មានប្រសាសន៍ថា តើស្តេចមានអ្វីបានជាមានចិត្តអង់អាចបែបនេះ?