Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 32:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «ព្រះ‌បាទ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា តើ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 សាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​ឯង​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ឯង​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 «ស្តេច​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​មាន​ប្រសាសន៍​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 32:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រ៉ាបសា‌កេ​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​ដល់​ស្ដេច​ហេ‌សេ‌គា​ថា ស្តេច​ដ៏​ធំ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មានរាជ‌ឱង្ការ​ដូច្នេះ "តើ​ព្រះ​ករុណា​ទី​ពឹង​អ្នក​ណា​ដែល​ទុក​ចិត្តដូច​នេះ?


តើ​ព្រះ‌បាទ​ហេ‌សេ‌គា​មិន​បញ្ចុះ‌បញ្ចូល​អ្នក​រាល់​គ្នា ដើម្បី​ប្រគល់​អ្នក​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក ដោយ​និយាយ​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ស្តេច​អាស‌ស៊ើរទេ​ឬ?"។


ក្រោយ​នោះ​មក ព្រះ‌បាទ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ ទ្រង់​ចាត់​រាជ‌ទូត​ទៅ​ក្រុង​យេរូ‌សាឡិម (ចំណែក​ឯ​ទ្រង់ និង​ពល‌ទ័ព​ទាំង​អស់​របស់​ទ្រង់ ក៏​នៅ​មុខ​ក្រុង​ឡាគីស) រាជ‌ទូត​នោះ​ក៏​មក​ជួប​ព្រះ‌បាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និយាយ​ថា៖


រ៉ាបសា‌កេ​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​ហេ‌សេ‌គា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ តើ​អ្នក​ទី​ពឹង​ទុក​ចិត្ត​ដល់​អ្នក​ណា?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម