ថ្ងៃមួយស៊ូឡៃម៉ានទៅគីបៀន ដើម្បីធ្វើគូរបាន ដ្បិតទីនោះ ជាកន្លែងសក្ការៈសំខាន់ជាងគេ។ ស៊ូឡៃម៉ានបានជូនសត្វមួយពាន់ជាគូរបានដុត នៅលើអាសនៈនោះ។
២ របាក្សត្រ 29:32 - អាល់គីតាប ចំនួនសត្វដែលអង្គប្រជុំយកមកធ្វើជាគូរបានដុត មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេជូនសត្វទាំងនោះជាគូរបានដុតដល់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯតង្វាយដុតដែលក្រុមជំនុំបានយកមក នោះមានចំនួនជាគោចិតសិប ចៀមឈ្មោលមួយរយ និងកូនចៀមពីររយ នោះសុទ្ធតែសម្រាប់ជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំនួនសត្វដែលអង្គប្រជុំយកមកថ្វាយជាតង្វាយដុតទាំងមូល មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេថ្វាយសត្វទាំងនោះជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដង្វាយដុតដែលពួកជំនុំបានយកមក នោះមានចំនួនជាគោ៧០ ចៀមឈ្មោល១០០ នឹងកូនចៀម២០០ នោះឯងសុទ្ធតែសំរាប់ជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់ |
ថ្ងៃមួយស៊ូឡៃម៉ានទៅគីបៀន ដើម្បីធ្វើគូរបាន ដ្បិតទីនោះ ជាកន្លែងសក្ការៈសំខាន់ជាងគេ។ ស៊ូឡៃម៉ានបានជូនសត្វមួយពាន់ជាគូរបានដុត នៅលើអាសនៈនោះ។
ស៊ូឡៃម៉ាន និងប្រជាជនអ៊ីស្រអែលទាំងអស់ បានធ្វើពិធីឆ្លងដំណាក់របស់អុលឡោះតាអាឡា ហើយក្នុងឱកាសនោះ គាត់ធ្វើគូរបានមេត្រីជូនអុលឡោះតាអាឡា គឺធ្វើគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។
លុះស្អែកឡើង ពួកគេនាំគ្នាធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡា គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងគូរបានយ៉ាងច្រើនទៀត សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។
ពេលនោះស្តេចហេសេគាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាយកជំនូនមកជូនអុលឡោះតាអាឡា។ ឥឡូវនេះចូរនាំសត្វដែលអ្នករាល់គ្នាត្រូវធ្វើជាគូរបានអរគុណ ចូលទៅក្នុងដំណាក់របស់អុលឡោះតាអាឡាចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវធ្វើជាគូរបានចូលមកជូន ដើម្បីអរគុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានធ្វើគូរបានដុតដែរ។
គេក៏បានយកគោប្រាំមួយរយក្បាល និងចៀមបីពាន់ក្បាលទៀត មកធ្វើជាគូរបានផ្សេងៗដែរ។
មួយវិញទៀត ក្រៅពីចំនួនគូរបានដុតដ៏ច្រើន រួមទាំងស្រាដែលច្រួចជាមួយនោះ គេក៏ត្រូវជូនខ្លាញ់របស់សត្វ ដែលធ្វើជាគូរបានមេត្រីភាពនៅលើអាសនៈដែរ។ ដូច្នេះគេបានចាត់ចែង ឲ្យមានពិធីគោរពបម្រើអុលឡោះតាអាឡា នៅក្នុងដំណាក់របស់ទ្រង់ឡើងវិញ។
បន្ទាប់មកពួកគេសម្លាប់សត្វ ដែលត្រូវធ្វើជាគូរបាន សម្រាប់ពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ។ ក្រុមអ៊ីមុាំ និងក្រុមលេវីនឹកខ្មាសខ្លួនក៏នាំគ្នាធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ រួចធ្វើគូរបានដុត នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។
ក្នុងឱកាសពិធីបុណ្យឆ្លងដំណាក់របស់អុលឡោះនេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកធ្វើជាគូរបានរំដោះបាប សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។ គេក៏បានជូនពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រអែលដែរ។
អុលឡោះតាអាឡាត្រាស់ហៅម៉ូសា ពីក្នុងជំរំជួបអុលឡោះតាអាឡា ហើយមានបន្ទូលមកគាត់ថា៖
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។