Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 30:15 - អាល់គីតាប

15 បន្ទាប់​មក​ពួក​គេ​សម្លាប់​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន សម្រាប់​ពិធី​បុណ្យ​រំលង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​ពីរ។ ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​នឹក​ខ្មាស​ខ្លួន​ក៏​នាំ​គ្នា​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ រួច​ធ្វើ​គូរបាន​ដុត នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រួច​សម្លាប់​ចៀម​ធ្វើ​បុណ្យ​រំលង នៅ​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ទី​ពីរ ពួក​សង្ឃ និង​ពួក​លេវី​នឹក​ខ្មាស ក៏​មក​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​យក​តង្វាយ​ដុត​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​មក ពួក​គេ​សម្លាប់​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា សម្រាប់​ពិធី​បុណ្យ​ចម្លង* នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​ពីរ។ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នឹក​ខ្មាស​ខ្លួន ក៏​នាំ​គ្នា​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ពិសាខ ឯ​ពួក​សង្ឃ នឹង​ពួក​លេវី គេ​មាន​សេចក្ដី​ខ្មាស ក៏​មក​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​យក​ដង្វាយ​ដុត​មក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 30:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្តុំ​បង​ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ធ្វើ​ពិធី​ជម្រះ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឲ្យ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្តេច និង​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចំនួន​សត្វ​ដែល​អង្គ​ប្រជុំ​យក​មក​ធ្វើ​ជា​គូរបាន​ដុត មាន​គោ​ចិត‌សិប​ក្បាល ចៀម​ឈ្មោល​មួយ​រយ​ក្បាល កូន​ចៀម​ពីរ​រយ​ក្បាល។ គេ​ជូន​សត្វ​ទាំង​នោះ​ជា​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា។


ដោយ​អ៊ីមុាំ​មាន​គ្នា​តិច​ពេក មិន​អាច​បក​ស្បែក​សត្វ​ទាំង​អស់ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​បាន ក្រុម​លេវី​ដែល​ជា​បង​ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​បង្ហើយ​កិច្ចការ ដោយ​ទុក​ឲ្យ​ក្រុម​អ៊ីមុាំ​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ក្រុម​លេវី​មាន​ចិត្ត​ខ្នះ‌ខ្នែង ក្នុង​ការ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ជាង​ក្រុម​អ៊ីមុាំ។


ប្រជា‌ជន​ជា​ច្រើន​បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ នៅ​ខែ​ទី​ពីរ។ ពេល​នោះ​អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះ‌ករ។


ស្តេច និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ។


ដ្បិត​ស្តេច​ហេសេ‌គា ជា​ស្តេច​ស្រុក​យូដា ផ្គត់‌ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​ប្រាំ​ពីរ​ពាន់​ក្បាល​ដល់​ប្រជា‌ជន ហើយ​ពួក​មន្ត្រី​ក៏​ផ្គត់‌ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​មួយ​ម៉ឺន​ក្បាល​ដល់​ប្រជា‌ជន​ដែរ។ អ៊ីមុាំ​មួយ​ចំនួន​ធំ​បាន​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ។


គេ​ពុំ​អាច​ប្រារព្ធ​ពិធី​នេះ​ចំ​ពេល​កំណត់​ឡើយ ព្រោះ​ក្រុម​អ៊ីមុាំ​ពុំ​ទាន់​បាន​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​គ្រប់​ចំនួន​នៅ​ឡើយ ហើយ​ប្រជា‌ជន​ក៏​ពុំ​ទាន់​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ​ដែរ។


អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស​កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។


ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​សម្រាប់​ពិធី​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​រៀប‌ចំ​ពិធី​បុណ្យ​រំលង​ជូន​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​តាម​រយៈ​ម៉ូសា»។


ពួក​អ៊ីមុាំ​ក៏​ចេញ​ពី​ទី‌សក្ការៈ​មក​វិញ។ ពួក​អ៊ីមុាំ​ទាំង​អស់​ដែល​មាន​វត្ត‌មាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។


ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ពួក​គេ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ពួក​គេ​អារ ក​កូន​ចៀម​នៃ​ពិធី​បុណ្យ​រំលង សម្រាប់​ប្រជា‌ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ សម្រាប់​ក្រុម​អ៊ីមុាំ ជា​បង​ប្អូន និង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។


ទោះ​បី​ពួក​អះលី‌ជំអះ​ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្តី ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​យើង ដែល​ជាអុលឡោះ‌តាអាឡា»។


ប៉ុន្តែ គេ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ពិសាខ ថ្ងៃ​ទី​ដប់​បួន​កើត ក្រោយ​ពេល​ថ្ងៃ​លិច។ គេ​ត្រូវ​បរិភោគ​សាច់​ចៀម​នៃ​បុណ្យ​រំលង ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម