ស្តេចហេសេគាបង្គាប់ឲ្យធ្វើគូរបានដុតនៅលើអាសនៈ។ នៅពេលគេចាប់ផ្តើមធ្វើគូរបានដុត គេក៏ចាប់ផ្តើមច្រៀងជូនអុលឡោះតាអាឡា ដោយមានត្រែ និងឧបករណ៍តន្ត្រីរបស់ស្តេចទត ជាស្តេចស្រុកអ៊ីស្រអែលប្រគំកំដរផង។
២ របាក្សត្រ 29:28 - អាល់គីតាប អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចំរៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែធ្វើគូរបានដុតចប់សព្វគ្រប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុមជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចម្រៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់តង្វាយដុតបានសុសហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចម្រៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែគេថ្វាយតង្វាយដុតចប់សព្វគ្រប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចំរៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់ដង្វាយដុតបានសុសហើយ។ |
ស្តេចហេសេគាបង្គាប់ឲ្យធ្វើគូរបានដុតនៅលើអាសនៈ។ នៅពេលគេចាប់ផ្តើមធ្វើគូរបានដុត គេក៏ចាប់ផ្តើមច្រៀងជូនអុលឡោះតាអាឡា ដោយមានត្រែ និងឧបករណ៍តន្ត្រីរបស់ស្តេចទត ជាស្តេចស្រុកអ៊ីស្រអែលប្រគំកំដរផង។
ពេលធ្វើគូរបានដុតរួចរាល់ហើយ ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
ជនជាតិអ៊ីស្រអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់អុលឡោះតាអាឡា ស្ថិតនៅលើដំណាក់ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដីនៅលើកំរាលឥដ្ឋ ហើយថ្វាយបង្គំអុលឡោះតាអាឡា និងសរសើរតម្កើងទ្រង់ថា «ទ្រង់ជាម្ចាស់ដ៏សប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។
អុលឡោះតាអាឡាអើយ ប្រជាជនណាលើកតម្កើងទ្រង់ ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ទ្រង់ ប្រជាជននោះមានសុភមង្គលហើយ!
ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក
ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធរបស់ទ្រង់! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រចំពោះទ្រង់ចុះ!
ពេលប្រជាជនចូលមេដឹកនាំក៏ចូលមកជាមួយ ហើយពេលពួកគេចេញទៅវិញ គាត់ក៏ត្រូវចេញទៅវិញជាមួយដែរ។