ស្តេចអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ចិត្តអុលឡោះតាអាឡាដូចស្តេចទត ជាអយ្យកោដែរ។
២ របាក្សត្រ 20:32 - អាល់គីតាប ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាឪពុក ដោយឥតងាករេឡើយ។ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ជាទីគាប់ចិត្តអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ដើរតាមផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយឥតងាករេឡើយ។ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដើរតាមផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា |
ស្តេចអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ចិត្តអុលឡោះតាអាឡាដូចស្តេចទត ជាអយ្យកោដែរ។
ប៉ុន្តែ ទោះបីស្តេចស្រឡាញ់អុលឡោះតាអាឡាដោយស្មោះអស់មួយជីវិតក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
ស្តេចយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលស្តេចមានអាយុសាមសិបប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
ប៉ុន្តែ ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជនពុំជំពាក់ចិត្តទាំងស្រុង លើអុលឡោះជាម្ចាស់នៃបុព្វបុរសខ្លួនឡើយ។
ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់អុលឡោះតាអាឡា ហើយខ្ញុំមិនបានឃ្លាតចេញពីម្ចាស់របស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។