ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 2:7 - អាល់គីតាប

ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​ឪពុក​របស់​ខ្ញុំ​បាន​ជ្រើស​រើស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក ជា​អ្នក​ដែល​មាន​ថ្វី​ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចម្លាក់​គ្រប់​ជំពូក​ផង ឲ្យ​បាន​នៅ​ជា‌មួយ​ពួក​ជាង​ប៉ិន​ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ទូល‌បង្គំ ជា​ពួក​អ្នក​ដែល​ព្រះបាទ​ដាវីឌ បិតា​ទូល‌បង្គំ​បាន​ផ្គត់‌ផ្គង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ ដែល​ស្ថិត​នៅ​ជា​មួយ​ទូលបង្គំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​បិតា​របស់​ទូលបង្គំ​បាន​ជ្រើស​រើស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​មក ជា​អ្នក​ដែល​មាន​ថ្វី‌ដៃ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក​សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម នឹង​ពណ៌​ខៀវ ហើយ​ដែល​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ជំពូក​ផង ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ពួក​ជាង​ប៉ិន‌ប្រសប់ ដែល​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ទូលបង្គំ ជា​ពួក​អ្នក​ដែល​ដាវីឌ​បិតា​ទូលបង្គំ​បាន​ផ្គត់‌ផ្គង់

សូមមើលជំពូក



២ របា‌ក្សត្រ 2:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។


គាត់​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ហើយ​បិតា​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម ជា​ជាង​លង្ហិន​ម្នាក់​ដ៏​ចំណាន​ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ជូន​ស្តេច។


អុលឡោះ​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ទ្រង់​បង្ហាត់​បង្រៀន​គាត់។


គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ណែ‌នាំ ដំបូន្មាន​របស់​ទ្រង់​គួរ​ឲ្យ​កោត​សរសើរ ហើយ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ក្រៃ‌លែង។


ជន‌ជាតិ​ដទៃ​នឹង​នាំ​គ្នា​សង់ កំពែង​របស់​អ្នក​ឡើង​វិញ ស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នក ដ្បិត​កាល​ពី​មុន យើង​បាន​ខឹង​ហើយ​វាយ​អ្នក តែ​ឥឡូវ​នេះ​យើង​សំដែង​ចិត្ត​អាណិត​មេត្តា ចំពោះ​អ្នក​វិញ។


ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់ មក​ធ្វើ​ជា​ដង​ក្ដោង​របស់​អ្នក។