អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
២ របាក្សត្រ 10:1 - អាល់គីតាប សម្តេចរេហូបោមទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីតែងតាំងសម្តេចជាស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រេហូបោមបានយាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាបានមកក្រុងស៊ីគែម ដើម្បីនឹងអភិសេកទ្រង់ឡើងជាស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចរេហូបោមយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរេហូបោម ទ្រង់យាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នា បានមូលមកឯក្រុងស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច |
អ៊ីប្រាំដើរកាត់ស្រុកកាណាន រហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់តាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចំបាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីតែងតាំងទតជាស្តេចលើជនជាតិអ៊ីស្រអែលទាំងមូល។ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងទតជាស្តេចដែរ។
ពូជពង្សរបស់ស្តេចស៊ូឡៃម៉ាន មានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ស្តេចរេហូបោម ស្តេចអប៊ីយ៉ា ស្តេចអេសា ស្តេចយ៉ូសាផាត
កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីស្តេចស៊ូឡៃម៉ាន។ គាត់ក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។
កាលស្តេចស៊ូឡៃម៉ានស្លាប់ គេយកសពទៅបញ្ចុះនៅបុរីស្តេចទត ជាឪពុក។ ស្តេចរេហូបោម ជាកូនបានឡើងស្នងរាជ្យ។
ស៊ូឡៃម៉ានបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា
ជនជាតិអ៊ីស្រអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែម នៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគារយ៉ាត-អើបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។
យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។
លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្តាយរបស់គាត់ និងញាតិសន្តានទាំងប៉ុន្មានខាងម្តាយ ហើយពោលថា៖