ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯទ្រង់វិញ ទ្រង់នៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសំលៀកបំពាក់ ទ្រង់នឹងផ្លាស់វាដូចផ្លាស់សំលៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។
២ ពេត្រុស 3:10 - អាល់គីតាប ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយអុលឡោះនឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។ Khmer Christian Bible ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរ នៅថ្ងៃនោះ ផ្ទៃមេឃនឹងរលាយបាត់ទៅដោយសូរគ្រាំគ្រេង ធាតុទាំងឡាយនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯផែនដី និងអ្វីៗដែលនៅផែនដីក៏នឹងវិនាសអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដី ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី នឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ។ |
ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯទ្រង់វិញ ទ្រង់នៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសំលៀកបំពាក់ ទ្រង់នឹងផ្លាស់វាដូចផ្លាស់សំលៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។
ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ អុលឡោះបន្លឺសំឡេងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
ភ្នំនានារលាយចំពោះអុលឡោះតាអាឡា ដូចជាក្រមួនត្រូវថ្ងៃ គឺចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃផែនដីទាំងមូល។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់ ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ ដែលជ្រុះអស់នោះដែរ។
ចូរងើបមុខឡើងសម្លឹងទៅលើមេឃ រួចក្រឡេកមើលមកផែនដីនេះ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនសាបសូន្យឡើយ។
ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ហើយ គឺជាថ្ងៃដែលម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មកបំផ្លាញអ្វីៗទាំងអស់។
ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ របស់អុលឡោះ! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។
ពេលថ្ងៃរបស់អុលឡោះតាអាឡាមកដល់ គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម។
មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ ជ្រលងភ្នំវិនិច្ឆ័យទោស ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជិតមកដល់ នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលពាល់ផែនដី នោះផែនដីរញ្ជួយញាប់ញ័រ ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។ ផែនដីកក្រើកឡើង ស្ងប់ទៅវិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។
ភ្នំទាំងឡាយស្រុតចុះនៅក្រោមទ្រង់ ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជំរាលភ្នំដែរ។
ភ្នំធំៗរញ្ជួយចំពោះទ្រង់ ទ្រង់ធ្វើឲ្យភ្នំតូចៗរលាយ។ ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី កក្រើកញាប់ញ័រ ចំពោះទ្រង់។
ចំណែកឯយើងវិញ យើងនឹងចាត់ណាពីអេលីយ៉េសឲ្យមក មុនថ្ងៃរបស់អុលឡោះតាអាឡា ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច។
អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់បានឡើយ។
ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្ដឯងទេ គឺអុលឡោះបានតំរូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា
អ៊ីសានឹងធ្វើឲ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងមកដល់។
ត្រូវតែបញ្ជូនមនុស្សបែបនេះទៅអ៊ីព្លេសហ្សៃតន ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃអ៊ីសាជាអម្ចាស់មក។
ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខនៅថ្ងៃអ៊ីសាជាអម្ចាស់នៃយើងត្រឡប់មកវិញនោះដែរ។
ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។
រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។
បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាបរិសុទ្ធ និងគោរពកោតខ្លាចអុលឡោះ ឲ្យមែនទែន!។
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលអ៊ីសាត្រូវមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
មួយវិញទៀត បន្ទូលនៃអុលឡោះដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្ដរាយ។
រីឯពួកម៉ាឡាអ៊ីកាត់ ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ អុលឡោះបានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលអុលឡោះនឹងវិនិច្ឆ័យទោស។
(«មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតឲ្យគេឃើញកេរ្ដិ៍ខ្មាស អ្នកនោះពិតជាមានសុភមង្គលហើយ!»)។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។
ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។
ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮបន្ទូលនៃអុលឡោះ ហើយប្រតិបត្ដិតាម រួចកែប្រែចិត្ដគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។
ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។