អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថានឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវតែងតាំងហាសែល ឲ្យធ្វើជាស្តេចលើស្រុកស៊ីរី។
២ ពង្សាវតារក្សត្រ 8:8 - អាល់គីតាប ស្តេចមានប្រសាសន៍ទៅកាន់លោកហាសែលថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់អុលឡោះរួចទូរអាសួរអុលឡោះតាអាឡាតាមរយៈគាត់ថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចបង្គាប់ដល់ហាសែលថា៖ «សូមយកជំនូនខ្លះ ចេញទៅជួបអ្នកសំណព្វរបស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ាតាមរយៈលោកថា "តើយើងនឹងបានជាពីជំងឺនេះឬទេ?"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការទៅកាន់លោកហាសែល ថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចទូលសួរព្រះអម្ចាស់តាមរយៈលោកថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែលថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថានឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវតែងតាំងហាសែល ឲ្យធ្វើជាស្តេចលើស្រុកស៊ីរី។
ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែលនឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីយ៉ាសាក់សម្លាប់។
ជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារឲ្យទៅសុំព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រអែលគេពុំអាចសុំពីអុលឡោះបាន។ ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។
ថ្ងៃមួយ ស្តេចអហាស៊ីយ៉ាបានធ្លាក់ពីរានហាលបន្ទប់ជាន់លើបំផុតនៃដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្តេចបានចាត់អ្នកនាំសារឲ្យទៅសួរព្រះបាលសេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើគាត់អាចជាសះស្បើយ ពីរបួសនេះឬទេ?។
ពួកគេជម្រាបថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅជម្រាបស្តេច ដែលបានចាត់អ្នករាល់គ្នាឲ្យមកនោះថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: តើអុលឡោះមិនមែនជាម្ចាស់នៅស្រុកអ៊ីស្រអែលទេឬ បានជាអ្នកចាត់គេឲ្យទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះ អ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។
ស្តេចប្រាប់ថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅជូនស្តេចស្រុកអ៊ីស្រអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
មានបុរសម្នាក់សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! អ្នកដែលអុលឡោះសង្គ្រោះមានចំនួនតិចទេឬ?»។ អ៊ីសាប្រាប់វិញថា៖
គាត់នាំអ្នកទាំងពីរចេញមកក្រៅពោលថា៖ «លោកអើយ! តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។
លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់អុលឡោះ តើបានអ្វីយកទៅឲ្យគាត់? ក្នុងសំពាយយើងគ្មានសល់នំបុ័ងទេ ហើយយើងក៏គ្មានអំណោយអ្វីសម្រាប់ឲ្យអ្នកជំនិតរបស់អុលឡោះដែរ តើយើងមានអ្វី?»។