២ ពង្សាវតារក្សត្រ 8:9 - អាល់គីតាប9 លោកហាសែលក៏ទៅជួបអេលីយ៉ាសាក់ ដោយនាំយកជំនូនដ៏ល្អៗបំផុត ដែលមាននៅក្រុងដាម៉ាស ផ្ទុកលើអូដ្ឋសែសិបក្បាល ដឹកទៅជូន។ ពេលទៅដល់លោកហាសែលចូលជួបអេលីយ៉ាសាក់ជម្រាបថា៖ «ស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរី ជាកូនរបស់អ្នក ចាត់ខ្ញុំឲ្យមកជម្រាបសួរអ្នកថា តើស្តេចនឹងជាសះស្បើយពីជំងឺឬទេ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដូច្នេះ ហាសែលក៏យកជំនូនដែលល្អនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋសែសិប ចេញទៅជួបនឹងលោក ក៏ទៅឈរនៅមុខលោកជម្រាបថា៖ «ព្រះបាទបេន-ហាដាដ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ខ្ញុំឲ្យមកសួរលោកថា "តើទ្រង់នឹងបានជាពីជំងឺនោះឬទេ?"» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកហាសែលក៏ទៅជួបលោកអេលីសេ ដោយនាំយកជំនូនដ៏ល្អៗបំផុតដែលមាននៅក្រុងដាម៉ាស ផ្ទុកលើអូដ្ឋសែសិបក្បាល ដឹកទៅជូន។ ពេលទៅដល់ លោកហាសែលចូលជួបលោកអេលីសេ ជម្រាបថា៖ «ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ជាកូនរបស់លោក ចាត់ខ្ញុំប្របាទឲ្យមកជម្រាបសួរលោកថា តើស្ដេចនឹងជាសះស្បើយពីជំងឺឬទេ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដូច្នេះ ហាសែលក៏យកជំនូនជារបស់ប្រសើរនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋ៤០ចេញទៅ ដើម្បីជួបនឹងលោក ក៏ទៅឈរនៅមុខលោកជំរាបថា បេន-ហាដាឌ់ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ឲ្យខ្ញុំមកសួរលោកថា តើទ្រង់នឹងបានជាពីជំងឺនោះឬទេ សូមមើលជំពូក |
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖