ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 8:26 - អាល់គីតាប

ក្នុង​អាយុ​ម្ភៃ​ពីរ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា អថាលា ជា​ចៅ​របស់​ស្តេច​អូមរី ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃពីរ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​មួយ​ឆ្នាំ មាតាទ្រង់​ព្រះ‌នាម អ័ថា‌លា ជា​បុត្រី​អំរី ដែល​បាន​ធ្វើ​ជា​ស្តេច​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ័ហា‌ស៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ថា‌លា ជា​បុត្រី​អំរី ដែល​បាន​ធ្វើ​ជា​ស្តេច​អ៊ីស្រាអែល

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 8:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ខ្ញុំ​ក៏​លុត​ជង្គង់​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ហើយ​អរ​គុណអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ចៅ‌ហ្វាយ​ខ្ញុំ ដែល​បាន​ដឹក​នាំ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ​ត្រង់ ឲ្យ​ខ្ញុំ​បាន​មក​ដណ្តឹង​ក្មួយ​ស្រី​របស់​គាត់ យក​ទៅ​ធ្វើ​ជា​ភរិយា​ឲ្យ​កូន​ប្រុស​របស់​គាត់។


ក្រុម​ដែល​គាំ​ទ្រ​លោក​មេ‌ទ័ព​អូមរី​មាន​ប្រៀប​ជាង​ក្រុម​ដែល​គាំ​ទ្រ​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត លោក​ធីបនី​ក៏​ស្លាប់ ហើយ​លោក​មេ‌ទ័ព​អូមរី​ឡើង​សោយ​រាជ្យ។


នៅ​ឆ្នាំ​ទី​សាម‌សិប​មួយ នៃ​រជ្ជកាល​ស្តេច​អេសា ស្តេច​ស្រុក​យូដា ស្តេច​អូមរី​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ គឺ​គាត់​សោយ​រាជ្យ​បាន​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​ធើសា


កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ​វង្សា‌នុវង្ស​ទាំង​អស់។


ស្តេច​អហា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​អាយុ​ម្ភៃ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ស្តេច​អូមរី។