ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 5:5 - អាល់គីតាប

ស្តេច​ប្រាប់​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ជូន​ស្តេច​ស្រុក​អ៊ីស្រ‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​ស៊ីរី​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ យើង​នឹង​ធ្វើ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ»។ លោក​បាន​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​ដប់​ហាប និង​មាស​ប្រាំមួយ​ពាន់​សេកែល ហើយ​សម្លៀក​បំពាក់​ដប់​បន្លាស់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស្តេច​ស៊ីរី​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ អញ​នឹង​ធ្វើ​សំបុត្រ​១​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រាអែល​ដែរ នោះ​លោក​ក៏​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​១០​ហាប នឹង​មាស​៦​ពាន់ ហើយ​សំលៀក‌បំពាក់​១០​បន្លាស់

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 5:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយអ។


ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។


គាត់​បាន​យក​សម្លៀក​បំពាក់​មក​ឲ្យ​បងៗ​ទាំង​អស់​គ្នា។ រីឯ​ពុន‌យ៉ាម៉ីន​វិញ គាត់​ឲ្យ​ប្រាក់​សុទ្ធ​ប្រមាណ​កៅ‌សិប​តម្លឹង និង​ឲ្យ​សម្លៀក​បំពាក់​ប្រាំ​បន្លាស់។


ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​នាំ​សារ​របស់​អុលឡោះ​ថា៖ «សូម​អញ្ជើញ​ចូល​ដំណាក់​ខ្ញុំ​ស្រស់‌ស្រូប​សិន រួច​ហើយ​ខ្ញុំ​នឹង​ជូន​រង្វាន់​លោក»។


ពេល​នោះ ស្តេច​ស្រុក​អ៊ីស្រ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្តើម​យក​ក្រុង​នោះ​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​ស៊ីរី​មក​វិញ?»។


មាន​បុរស​ម្នាក់​មក​ពី​ស្រុក​បាល​សាលី‌សា ដោយ​យក​នំបុ័ង​ធ្វើ​ពី​ម្សៅ​ថ្មី​ចំនួន​ម្ភៃ​ដុំ ព្រម​ទាំង​ស្រូវ​ថ្មី​ដាក់​នៅ​ក្នុង​ថង់ មក​ជូន​អ្នក​ជំនិត​របស់​អុលឡោះ។ គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​ឲ្យ​អ្នក​ទាំង​នោះ​បរិភោគ​ចុះ»។


លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រ‌អែល​នោះ​ទៅ​ជម្រាប​ស្តេច​ស្រុក​ស៊ីរី។


លោក​យក​សំបុត្រ​របស់​ស្តេច​ស្រុក​ស៊ីរី​ជូន​ស្តេច​អ៊ីស្រ‌អែល សំបុត្រ​នោះ​មាន​សេចក្តី​ដូច​ត​ទៅ៖ «សូម​ស្តេច​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ជូន គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ខ្ញុំ សូម​ស្តេច​មេត្តា​ជួយ​ព្យាបាល​គាត់ ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ផង»។


ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។


ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឥឡូវ​នេះ មក​យើង! គិត​តែ​ពី​សប្បាយ ហើយ​ផ្ដោត​អារម្មណ៍​លើ​សុភ‌មង្គល​តែ​ប៉ុណ្ណោះ»។ សូម្បី​យ៉ាង​នេះ​ក្ដី ក៏​ឥត​បាន​ការ​ដែរ។


ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។


ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌាន នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ហោរ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​បាឡាម ហើយ​រៀប​រាប់​ប្រាប់​គាត់​នូវ​ពាក្យ​របស់​ស្តេច​បាឡាក់។


ឥឡូវ​នេះ ចំពោះ​បង​ប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជម្រាប​ថា


លោក​សាំ‌សុន​ពោល​ទៅ​កាន់​ពួក​អ្នក​កំដរ​ថា៖ «ខ្ញុំ​មាន​ប្រស្នា​មួយ​សម្រាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​ណា​ដោះ​ស្រាយ​រួច ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នៃ​ពិធី​អាពាហ៍‌ពិពាហ៍​នេះ ខ្ញុំ​នឹង​ជូន​អាវ​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​សាម‌សិប​បន្លាស់​ថែម​ទៀត។