គាត់មានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យបានច្រើន”។
២ ពង្សាវតារក្សត្រ 4:3 - អាល់គីតាប អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចូរទៅខ្ចីដបទំនេរ ពីអ្នកជិតខាងឲ្យបានច្រើន គឺកុំខ្ចីតិចពេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រាប់ថា៖ «ចូរអ្នកចេញទៅខ្ចីភាជនៈ ពីអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេមានប្រសាសន៍ថា៖ «ចូរទៅខ្ចីដបទំនេរ ពីអ្នកជិតខាងឲ្យបានច្រើន គឺកុំខ្ចីតិចពេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកប្រាប់ថា ចូរអ្នកចេញទៅខ្ចីភាជនៈ ពីពួកអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈ ដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ |
គាត់មានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “ចូរជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យបានច្រើន”។
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើដូចម្តេចចំពោះនាង? ចូរប្រាប់ខ្ញុំមកមើល នៅក្នុងផ្ទះនាងមានអ្វីខ្លះ?»។ នាងឆ្លើយតបថា៖ «នៅក្នុងផ្ទះនាងខ្ញុំ គ្មានអ្វីក្រៅពីប្រេងមួយកូនដបប៉ុណ្ណោះ»។
ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្តាយ ទាំងកូនចូលទៅក្នុងផ្ទះ បិទទ្វារឲ្យជិត ហើយយកប្រេងអារក្នុងដបទាំងនោះ។ ដបណាពេញត្រូវទុកដោយឡែក»។
ដ្បិតយើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ចូរបើកចិត្តឲ្យទូលាយ យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានធ្វើតាមពាក្យយើងទេ អ៊ីស្រអែលមិនចង់ស្គាល់យើងទៀតទេ។
មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានសូមអ្វីក្នុងនាមខ្ញុំទេ ចូរសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
អ៊ីសាប្រាប់ទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។