Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ប្រាប់​ថា៖ «ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ​ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ លោក​ប្រាប់​ថា ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​ពួក​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​លោក​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ"។


អេលី‌សេ​សួរ​គាត់​ថា៖ «តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​នាង? សូម​ប្រាប់​ខ្ញុំ​ចុះ តើ​នាង​មាន​អ្វី​នៅ​ផ្ទះ?» គាត់​ឆ្លើយ​តប​ថា៖ «នាង​ខ្ញុំ​គ្មាន​អ្វី​នៅ​ផ្ទះ​ទេ មាន​តែ​ដប​ប្រេង​មួយ​ប៉ុណ្ណោះ»។


រួច​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​មួយ​ណា​ពេញ ចូរ​ទុក​ទៅ​ម្ខាង»។


យើងជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ចូរ​ហា​មាត់​អ្នក​ឲ្យ​ធំ នោះ​យើង​នឹង​បំពេញ​ឲ្យ។


ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង មិន​បាន​ស្តាប់​តាម​សំឡេង​យើង​ឡើយ អ៊ីស្រាអែល​មិន​ព្រមចុះ​ចូល​ចំពោះ​យើង​ទេ។


មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​ទូល​សូម​អ្វី​ក្នុង​នាមខ្ញុំ​ទេ។ ចូរ​ទូល​សូម​ចុះ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ដើម្បី​ឲ្យ​អំណររបស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ» គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម