២ ពង្សាវតារក្សត្រ 3:14 - អាល់គីតាប
អេលីយ៉ាសាក់ជម្រាបថា៖ «ខ្ញុំសូមស្បថ ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដែលខ្ញុំគោរពបម្រើ និងជាម្ចាស់ដែលនៅអស់កល្បថា បើខ្ញុំមិនយល់ដល់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដាទេ ខ្ញុំមិនអើពើ ឬក្រឡេកមើលស្តេចឡើយ។
សូមមើលជំពូក
អេលីសេទូលថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យេហូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមក្រឡេក ឬមើលទ្រង់ឡើយ។
សូមមើលជំពូក
លោកអេលីសេទូលថា៖ «ទូលបង្គំសូមស្បថ ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលទូលបង្គំគោរពបម្រើ និងជាព្រះដែលមានព្រះជន្មគង់នៅថា បើទូលបង្គំមិនយល់ដល់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដាទេ ទូលបង្គំមិនអើពើ ឬក្រឡេកមើលព្រះករុណាឡើយ។
សូមមើលជំពូក
រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា នៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ
សូមមើលជំពូក