ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 3:12 - អាល់គីតាប

ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ថា៖ «គាត់​ពិត​ជា​អាច​នាំ​បន្ទូល​របស់អុលឡោះ‌តាអាឡា​មក​ប្រាប់​យើង​មិន​ខាន»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​យ៉ូសា‌ផាត ព្រម​ទាំង​ស្តេច​អេដុម ក៏​នាំ​គ្នា​ទៅ​ជួប​អេលី‌យ៉ាសាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ជា‌មួយ​លោក»។ ដូច្នេះ ស្តេច​អ៊ីស្រា‌អែល ស្ដេច​យេ‌ហូសា‌ផាត និង​ស្តេច​អេដុម បាន​យាង​ចុះ​ទៅ​រក​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​យើង​មិន​ខាន»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ព្រម​ទាំង​ស្ដេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសា‌ផាត​ក៏​មាន​បន្ទូល​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​នឹង​លោក ដូច្នេះ ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ហើយ​ស្តេច​អេដំម ទាំង​៣​អង្គ ក៏​យាង​ចុះ​ទៅ​ឯ​លោក។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 3:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក​ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​ឲ្យ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​ឲ្យ​ដី​ឥត​បង្កើត​ភោគ​ផល​ទៀត​ដែរ”»។


ស្តេច​យ៉ូសា‌ផាត​មាន​ប្រសាសន៍​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ណាពី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូរអា​សួរអុលឡោះ‌តាអាឡា​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រ‌អែល​ម្នាក់​ជម្រាប​ថា៖ «នៅ​ទី​នេះ មាន​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​ណាពី​អេលី‌យ៉េស»។


អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​អ៊ីស្រ‌អែល​ថា៖ «តើ​ស្តេច​មក​រក​ខ្ញុំ​ធ្វើ​អ្វី? ម្តេច​ក៏​មិន​ទៅ​រក​ពួក​ព្យាការី​របស់​បិតា‌ម្តាយ​ស្តេច​ទៅ!»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល​ប្រាប់​គាត់​ថា៖ «ទេ ដ្បិតអុលឡោះ‌តាអាឡា​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។


គាត់​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​អុលឡោះជា​មួយ​ពួក​បម្រើ​របស់​គាត់។ ពេល​ទៅ​ដល់​គាត់​ឈរ​នៅ​មុខ​ណាពី​ជម្រាប​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ផង​ចុះ»។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រី ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


កូន​ចៅ​របស់​ពួក​ដែល​បាន​សង្កត់‌សង្កិន​អ្នក នឹង​នាំ​គ្នា​មក​អោន​កាយ​នៅ​ចំពោះ​មុខ​អ្នក ពួក​ដែល​បាន​ជេរ​ប្រមាថ​អ្នក នឹង​នាំ​គ្នា​មក​ក្រាប​នៅ និង​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​របស់អុលឡោះ‌តាអាឡា” “ក្រុង​ស៊ីយ៉ូន​របស់​ម្ចាស់​ដ៏‌វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល”។


ស្តេច​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក ហើយ​សាក​សួរ​គាត់​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​អ្នក​បាន​ទទួល​បន្ទូល​ណា​មួយ​ពីអុលឡោះ‌តាអាឡា​ឬ​ទេ?»។ យេរេមា​តប​ថា៖ «សូម​ជម្រាប! ស្តេច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។


យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ មក​ក្រាប​នៅ​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។