ស្តេចទតប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។
២ ពង្សាវតារក្សត្រ 23:1 - អាល់គីតាប ស្តេចចាត់គេឲ្យទៅអញ្ជើញអស់លោកអះលីជំអះ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកជួប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានចាត់គេឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមមកប្រជុំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់ក៏ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៃស្រុកយូដា នឹងក្រុងយេរូសាឡិមមកប្រជុំគ្នា |
ស្តេចទតប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។
បន្ទាប់មក ស្តេចទៅកាន់ដំណាក់របស់អុលឡោះតាអាឡា ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអ៊ីមុាំណាពី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ស្តេចអានបន្ទូលនៃអុលឡោះទាំងប៉ុន្មានក្នុងគីតាបសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងដំណាក់របស់អុលឡោះតាអាឡា ឲ្យប្រជាជនស្តាប់។
ស្តេចហេសេគាក្រោកពីព្រលឹម ហើយប្រមូលមេដឹកនាំនៅក្នុងទីក្រុងឲ្យមកជួបជុំគ្នា រួចឡើងទៅដំណាក់របស់អុលឡោះតាអាឡា។
ស្តេច និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យរំលងនៅខែទីពីរ។
កាលស្តេចយ៉ូសៀសឡើងសោយរាជ្យ ស្តេចមានអាយុប្រាំបីឆ្នាំ ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។
ចូរប្រមូលអះលីជំអះទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមឲ្យមកជួបខ្ញុំ ខ្ញុំនឹងឲ្យពួកគេឮពាក្យទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ
យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។