ពេលនោះ ស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។
២ ពង្សាវតារក្សត្រ 20:18 - អាល់គីតាប គេក៏នាំរាជវង្សានុវង្សរបស់ស្តេចយកទៅធ្វើជាមហាតលឹក នៅក្នុងវាំងរបស់ស្តេចស្រុកបាប៊ីឡូនដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងត្រូវគេនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់របស់ស្តេចស្រុកបាប៊ីឡូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំរាជវង្សានុវង្សរបស់ព្រះករុណាយកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកបុត្រាទាំងប៉ុន្មាន ដែលនឹងកើតពីទ្រង់មក នោះនឹងត្រូវដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន |
ពេលនោះ ស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។
ស្តេចនេប៊ូក្នេសាក៏បានកៀរស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ប្រពន្ធ ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។
ពួកគេក៏ចាប់ស្តេចបញ្ជូនទៅស្តេចនេប៊ូក្នេសានៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសស្តេចសេដេគា។
ពេលនោះអុលឡោះតាអាឡានាំកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានស្តេចម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។
យើងនឹងប្រគល់ស្បៀងអាហារទាំងប៉ុន្មាននៃក្រុងនេះ ព្រមទាំងសម្បត្តិទ្រព្យដែលជាផលនៃការងាររបស់គេ និងអ្វីៗទាំងអស់ដ៏មានតម្លៃទៅឲ្យខ្មាំង។ យើងនឹងប្រគល់រាជទ្រព្យទាំងប៉ុន្មានរបស់ស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ពួកគេនឹងរឹបអូសយកជាជយភ័ណ្ឌ ហើយដឹកជញ្ជូនទៅស្រុកបាប៊ីឡូន។
ស្តេចបានបញ្ជាទៅលោកអាសផ្នាស ជានាយកក្រុមមហាតលិក ឲ្យនាំយុវជនខ្លះដែលជាប់រាជវង្សរបស់ស្ដេចអ៊ីស្រអែល ឬជាកូនចៅរបស់ពួកអភិជនមក។
ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសំរាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ អុលឡោះតាអាឡានឹងរំដោះអ្នក ទ្រង់នឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។