ពេលនោះ ណាពីអេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ដូចតទៅ:
២ ពង្សាវតារក្សត្រ 20:17 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ស្តេច និងភោគសម្បត្តិដែលអយ្យកោរបស់ស្តេចបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសរបស់ទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ព្រះករុណា និងភោគសម្បត្តិដែលព្រះអយ្យកោរបស់ព្រះករុណាបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យ ដែលនៅក្នុងព្រះរាជវាំង នឹងរបស់ទាំងប៉ុន្មានដែលពួកឰយុកោទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា |
ពេលនោះ ណាពីអេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡា ដូចតទៅ:
ស្តេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំង គាត់វាយកំទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា។ ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងទុក។
នៅពេលចូលឆ្នាំស្តេចនេប៊ូក្នេសាចាប់ស្តេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងដំណាក់របស់អុលឡោះតាអាឡា នាំទៅស្រុកបាប៊ីឡូន។ ស្តេចនេប៊ូក្នេសារបានតែងតាំងស្តេចសេដេគា ជាប្អូនរបស់ស្តេចយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
ស្តេចនេប៊ូក្នេសាប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងដំណាក់របស់អុលឡោះតាអាឡា គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ដំណាក់ស្តេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ីឡូន។
យើងនឹងប្រគល់ស្បៀងអាហារទាំងប៉ុន្មាននៃក្រុងនេះ ព្រមទាំងសម្បត្តិទ្រព្យដែលជាផលនៃការងាររបស់គេ និងអ្វីៗទាំងអស់ដ៏មានតម្លៃទៅឲ្យខ្មាំង។ យើងនឹងប្រគល់រាជទ្រព្យទាំងប៉ុន្មានរបស់ស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ពួកគេនឹងរឹបអូសយកជាជយភ័ណ្ឌ ហើយដឹកជញ្ជូនទៅស្រុកបាប៊ីឡូន។
យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។