លុះដល់ពេលជូនជំនូនល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកអុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ
២ ពង្សាវតារក្សត្រ 19:14 - អាល់គីតាប ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចគាត់ឡើងទៅម៉ាស្ជិទយកលិខិតនោះទៅបង្ហាញអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេសេគាទទួលសំបុត្រពីដៃរបស់ពួកទូតទៅអាន រួចទ្រង់យាងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារ យកលិខិតនោះទៅបង្ហាញព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ |
លុះដល់ពេលជូនជំនូនល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកអុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។
បន្ទាប់មក ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន រួចចេញទៅក្រៅទីក្រុង។ គាត់លើកដៃទូរអាអង្វរអុលឡោះតាអាឡា ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចឡើងទៅដំណាក់ យកលិខិតនោះលាតបង្ហាញអុលឡោះតាអាឡា។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! ទ្រង់ជាចៅក្រមដ៏សុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស យ៉ាងច្បាស់ ខ្ញុំនឹងឃើញទ្រង់រកយុត្តិធម៌ ដោយដាក់ទោសពួកគេជាមិនខាន ខ្ញុំប្រគល់រឿងហេតុរបស់ខ្ញុំ លើទ្រង់ទាំងស្រុង។
កាលសាំយូអែលឮពាក្យសំដីទាំងប៉ុន្មានរបស់ប្រជាជន គាត់ក៏យកទៅជម្រាបអុលឡោះតាអាឡា។