ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 17:40 - អាល់គីតាប

ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ប្រព្រឹត្ត​តា​ម​ទម្លាប់​ចាស់​នោះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ប្រព្រឹត្ត​តាម​តែ​បែប​ដើម​នោះ​វិញ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 17:40
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ជា​អំពើ​ដែលអុលឡោះ‌តាអាឡា​ហាម​មិន​ឲ្យ​ធ្វើ។


រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា មិន​ប្រាកដ​ជា​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​កូន​ចៅ​យ៉ាកកូប ដែល​ទ្រង់​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រ‌អែល ។


ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​ទ្រង់​នឹង​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។


ប្រជា‌ជាតិ​ទាំង​នោះ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ផង គោរព​បម្រើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូន‌តា​របស់​ខ្លួន​ដែរ។


ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជា‌ជាតិ​នានា​ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​បង្កើត​ឡើង​នោះ​ផង។


តើ​ជន‌ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរ ហើយ​ខ្លា‌រខិន​អាច​ដូរ​ស្នាម​នៅ​លើ ស្បែក​របស់​វា​បាន​ឬ​ទេ? រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​បាន​ឡើយ។


នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្តាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។