លោកហូស៊ាជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងស្តេចពេកា ជាកូនរបស់លោករេម៉ាលា លោកសម្លាប់ស្តេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃ នៃរជ្ជកាលស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ស្តេចស្រុកយូដា។
២ ពង្សាវតារក្សត្រ 17:1 - អាល់គីតាប នៅឆ្នាំទីដប់ពីរនៃរជ្ជកាលស្តេចអហាសជាស្តេចស្រុកយូដា ស្តេចហូស៊ា ជាកូនរបស់លោកអេឡា ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារីស្តេចសោយរាជ្យបានប្រាំបួនឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីដប់ពីរ ក្នុងរាជ្យស្តេចអ័ហាស ជាស្តេចយូដា នោះហូស៊ា ជាកូនអេឡា ក៏ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានប្រាំបួនឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះបាទអហាសជាស្ដេចស្រុកយូដា ព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានប្រាំបួនឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី១២ ក្នុងរាជ្យស្តេចអ័ហាស ជាស្តេចយូដា នោះហូស៊ា ជាកូនអេឡា ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៩ឆ្នាំ |
លោកហូស៊ាជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងស្តេចពេកា ជាកូនរបស់លោករេម៉ាលា លោកសម្លាប់ស្តេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃ នៃរជ្ជកាលស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ស្តេចស្រុកយូដា។
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចពេកាជាកូនរបស់លោករេម៉ាលា ស្តេចស្រុកអ៊ីស្រអែល ស្តេចអហាសជាបុត្ររបស់ស្តេចយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា តែពុំអាចប្រៀបស្មើនឹងស្តេចអ៊ីស្រអែលមុនៗទេ។
នៅឆ្នាំទីបីនៃរជ្ជកាលស្តេចហូស៊ា ជាកូនរបស់លោកអេឡា និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចហេសេគា ជាបុត្ររបស់ស្តេចអហាស បានឡើងសោយរាជ្យលើស្រុកយូដា។