នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រអែល ស្តេចអសារា ជាបុត្ររបស់ស្តេចអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា
២ ពង្សាវតារក្សត្រ 15:27 - អាល់គីតាប នៅឆ្នាំទីហាសិបពីរ នៃរជ្ជកាលស្តេចអសារា ជាស្តេចយូដា ស្តេចពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រអែល ស្តេចសោយរាជ្យបានម្ភៃឆ្នាំនៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីហាសិបពីរ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាជាកូនរេម៉ាលា ក៏សោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបានម្ភៃឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីហាសិបពីរនៃរជ្ជកាលព្រះបាទអសារា ជាស្ដេចយូដា ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានម្ភៃឆ្នាំ នៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៥២ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកា ជាកូនរេម៉ាលា ក៏ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបាន២០ឆ្នាំ |
នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រអែល ស្តេចអសារា ជាបុត្ររបស់ស្តេចអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា
ស្តេចសាលូម ជាកូនរបស់លោកយ៉ាបេសឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលស្តេចអូស៉្យាស ជាស្តេចស្រុកយូដា គាត់សោយរាជ្យបានមួយខែនៅក្រុងសាម៉ារី។
ក្នុងវ័យដប់ប្រាំមួយឆ្នាំ ស្តេចសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
នៅឆ្នាំទីហាសិប នៃរជ្ជកាលស្តេចអសារា ស្តេចស្រុកយូដា ស្តេចពេកាហ៊ា ជាបុត្ររបស់ស្តេចមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រអែល។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងសាម៉ារី។
លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្តេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេសម្លាប់ស្តេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះគាត់មានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដចូលរួមជាមួយដែរ។ គាត់បានសម្លាប់ស្តេចពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
រីឯកិច្ចការផ្សេងៗរបស់ស្តេចពេកាហ៊ា និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោមជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
នៅគ្រានោះ អុលឡោះតាអាឡាបានចាប់ផ្តើមចាត់ស្តេចរេស៊ីន ជាស្តេចស្រុកស៊ីរី និងស្តេចពេកាជាកូនរបស់លោករេម៉ាលាឲ្យមកលុកលុយស្រុកយូដា។
នៅឆ្នាំទីសាមសិបប្រាំបី នៃរជ្ជកាលស្តេចអសារាជាស្តេចស្រុកយូដា ស្តេចសាការីយ៉ាជាបុត្ររបស់ស្តេចយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។
គឺក្នុងថ្ងៃតែមួយ ស្តេចពេកា ជាកូនរបស់លោករេម៉ាលា ប្រហារជនជាតិយូដាអស់ ១២០ ០០០នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។
នៅគ្រាដែលស្តេចអេហាស ជាបុត្ររបស់ស្តេចយ៉ូថាម ដែលត្រូវជាបុត្ររបស់ស្តេចអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺស្តេចរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយស្តេចពេកា ជាបុត្ររបស់ស្តេចរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបានឡើយ។
ត្រូវជម្រាបស្ដេចថា សូមស្តេចកុំខ្វល់ចិត្ត កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ ស្ដេចរេស៊ីន និងពួកស៊ីរី ព្រមទាំងស្ដេចពេកាឲ្យសោះ។ ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស ដែលហុយផ្សែង ជិតរលត់។
ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។