Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​យូដា ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នៅ​ឆ្នាំ​ទី​ហាសិប​ពីរ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា​ជា​កូន​រេម៉ាលា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​ម្ភៃ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នៅ​ឆ្នាំ​ទី​៥២ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា ជា​កូន​រេម៉ាលា ក៏​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​២០​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នៅ​ឆ្នាំ​ទី​ហា‌សិប​ពីរ នៃ​រជ្ជកាល​ស្តេច​អសា‌រា ជា​ស្តេច​យូដា ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រ‌អែល ស្តេច​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:27
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អសា‌រា ជា​បុត្រ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា


ព្រះ‌បាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បួន នៃ​រជ្ជកាល​ព្រះ‌បាទ​អូស្យ៉ាស ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ នៅ​ក្រុង​សាម៉ារី។


ក្នុង​ព្រះ‌ជន្មាយុ​ដប់​ប្រាំ​មួយ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។


នៅ​ឆ្នាំ​ទី​ហា‌សិប​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ពេកា‌ហ៊ា ជា​បុត្រ​របស់​ព្រះ‌បាទ​មណា‌ហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល។ ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ក្រុង​សាម៉ារី។


លោក​ពេកា​ជា​កូន​របស់​លោក​រេម៉ា‌លា ហើយ​ជា​អង្គ​រក្ស​របស់​ស្ដេច បាន​ឃុប‌ឃិត​ជា​មួយ​លោក​អើកុប និង​លោក​អើរី‌យេ​ធ្វើ​គុត​ស្ដេច ក្នុង​ដំណាក់​មួយ​នៃ​រាជ‌វាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល​ទាហាន​ហា‌សិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះ‌បាទ​ពេកា‌ហ៊ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។


រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​ពេកា‌ហ៊ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។


ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ចាប់​ផ្ដើម​ចាត់​ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​ពេកា ​ជា​កូន​របស់​លោក​រេម៉ា‌លា ឲ្យ​មក​លុក‌លុយ​ស្រុក​យូដា។


នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​សាការី ជា​បុត្រ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ‌រាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។


គឺ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ប្រហារ​ជន‌ជាតិ​យូដា​អស់ ១២០ ០០០​នាក់ ដែល​សុទ្ធ‌សឹង​ជា​ទាហាន​ដ៏​អង់‌អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។


នៅ​គ្រា​ដែល​ព្រះ‌បាទ​អេហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង គឺ​ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួត‌ដៃ​ជា​មួយ​ព្រះ‌បាទ​ពេកា ជា​បុត្រ​របស់​ព្រះ‌បាទ​រេម៉ា‌លា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម ប៉ុន្តែ មិន​អាច​វាយ​សម្រុក​ចូល​បាន​ឡើយ ។


ត្រូវ​ប្រាប់​ស្ដេច​ថា សូម​ព្រះ‌ករុណា​កុំ​ខ្វល់​ព្រះ‌ហឫទ័យ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សូម​កុំ​តក់‌ស្លុត នៅ​ចំពោះ​កំហឹង​របស់ ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី ព្រម​ទាំង​ស្ដេច​ពេកា​ឲ្យ​សោះ។ ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស ដែល​ហុយ​ផ្សែង ជិត​រលត់។


ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រាអ៊ីម ស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើង យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ យ៉ាង​ខ្ជាប់ខ្ជួន​បាន​ឡើយ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម