កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅដ្បិត គឺពេលនោះហើយ ដែលយើងជាអុលឡោះតាអាឡានាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
២ ពង្សាវតារក្សត្រ 13:17 - អាល់គីតាប រួចជម្រាបថា៖ «សូមស្តេចបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ស្តេចយ៉ូអាសក៏បើកបង្អួចនោះ។ អេលីយ៉ាសាក់ជម្រាបថា៖ «សូមបាញ់ទៅ!» ស្តេចក៏បាញ់។ អេលីយ៉ាសាក់ជម្រាបថា៖ «នេះជាព្រួញជ័យជំនះមកពីអុលឡោះតាអាឡា គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ស្តេចនឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកទូលថា៖ «សូមបើកបង្អួចខាងកើតទៅ» ទ្រង់ក៏បើក អេលីសេទូលថា៖ «សូមបាញ់ទៅ» ហើយទ្រង់ក៏បាញ់ លោកទូលថា៖ «នេះហើយជាព្រួញជ័យរបស់ព្រះយេហូវ៉ា គឺជាព្រួញជ័យជម្នះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចទូលថា៖ «សូមព្រះករុណាបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ព្រះបាទយ៉ូអាសក៏បើកបង្អួចនោះ។ លោកអេលីសេទូលថា៖ «សូមបាញ់ទៅ!» ស្ដេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះមកពីព្រះអម្ចាស់ គឺព្រួញជ័យជម្នះលើជនជាតិស៊ីរី។ ព្រះករុណានឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកទូលថា សូមបើកបង្អួចខាងកើតទៅ ទ្រង់ក៏បើក អេលីសេទូលថា សូមបាញ់ទៅ ហើយទ្រង់ក៏បាញ់ លោកទូលថា នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ |
កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅដ្បិត គឺពេលនោះហើយ ដែលយើងជាអុលឡោះតាអាឡានាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
មួយឆ្នាំក្រោយមក ស្តេចបេនហាដាដដើរត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផែក ដើម្បីច្បាំងនឹងអ៊ីស្រអែល។
កងទ័ពទាំងពីរបោះជំរំទល់មុខគ្នា អស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ការប្រយុទ្ធក៏កើតឡើង ហើយកងទ័ពអ៊ីស្រអែលវាយកងពលថ្មើរជើងរបស់ជនជាតិស៊ីរី ស្លាប់អស់មួយសែននាក់ ក្នុងពេលតែមួយថ្ងៃ។
ណាពីជម្រាបស្តេចថា៖ «សូមស្តេចលើកធ្នូឡើងយឹតទៅ!»។ ស្តេចក៏លើកធ្នូឡើង ហើយយឹត។ អេលីយ៉ាសាក់ដាក់ដៃលើដៃស្តេច
អេលីយ៉ាសាក់ជម្រាបស្តេចទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្តេចក៏យកព្រួញទាំងនោះមកកាន់។ ណាពីជម្រាបថា៖ «សូមវាយលើដី!» ស្តេចវាយលើដីបីដង ហើយឈប់។
ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសំគាល់ដ៏អស្ចារ្យផ្សេងៗ»។
អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីអាល់ម៉ាហ្សៀសស្លាប់នៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាអំណាចរបស់អុលឡោះ
សាំយូអែលក៏នាំយកបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។ ថ្ងៃមួយជនជាតិអ៊ីស្រអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។