២ ពង្សាវតារក្សត្រ 13:18 - អាល់គីតាប18 អេលីយ៉ាសាក់ជម្រាបស្តេចទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្តេចក៏យកព្រួញទាំងនោះមកកាន់។ ណាពីជម្រាបថា៖ «សូមវាយលើដី!» ស្តេចវាយលើដីបីដង ហើយឈប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 រួចលោកទូលទៀតថា៖ «សូមចាប់យកព្រួញទាំងនោះទៅ» ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា៖ «សូមបាញ់ទៅដីទៅ» ទ្រង់ក៏បាញ់បីដងទើបឈប់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 លោកអេលីសេទូលព្រះរាជាទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្ដេចក៏យកព្រួញទាំងនោះមកកាន់។ ព្យាការីទូលថា៖ «សូមវាយលើដី!» ស្ដេចវាយលើដីបីដង ហើយឈប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រួចលោកទូលថា សូមចាប់យកព្រួញទាំងនោះទៅ ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា សូមបាញ់ទៅដីទៅ ទ្រង់ក៏បាញ់អស់គំរប់៣ដង រួចឈប់ សូមមើលជំពូក |
រួចជម្រាបថា៖ «សូមស្តេចបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ស្តេចយ៉ូអាសក៏បើកបង្អួចនោះ។ អេលីយ៉ាសាក់ជម្រាបថា៖ «សូមបាញ់ទៅ!» ស្តេចក៏បាញ់។ អេលីយ៉ាសាក់ជម្រាបថា៖ «នេះជាព្រួញជ័យជំនះមកពីអុលឡោះតាអាឡា គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ស្តេចនឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
ស្តេចយ៉ូអាសជាបុត្ររបស់ស្តេចយ៉ូអាហាស បានដណ្តើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែល ពីស្តេចបេនហាដាដ ជាបុត្ររបស់ស្តេចហាសែលយកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលស្តេចហាសែលបានវាយដណ្តើមយកពីស្តេចយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ស្តេចយ៉ូអាសវាយស្តេចបេនហាដាដបីលើក រួចដណ្តើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែលមកវិញ។