ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 11:10 - អាល់គីតាប

អ៊ីមុាំ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ស្តេច​ទត ដែល​តម្កល់​ទុក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ចែក​លំពែង និង​ខែល​របស់​ព្រះបាទ​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បូជា‌ចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​ចែក​លំពែង នឹង​ខែល​របស់​ស្តេច​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 11:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​រឹប​អូស​ខែល​មាស ពី​ពួក​បរិវារ​របស់​ស្តេច​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។


ពល​ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្តាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ដំណាក់ ដើម្បី​ការ‌ពារ​ស្តេច។


ស្តេច​ទត​រឹប​អូស​យក​ខែល​មាស ពី​ពួក​មេ‌ទ័ព​របស់​ស្តេច​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្តេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ស្តេច​ទត​ជា​ឪពុក​បាន​ញែក​ជូនអុលឡោះ‌តាអាឡា​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់​ទ្រង់។


អ៊ីមុាំ​និយាយ​ថា៖ «មាន​តែ​ដាវ​របស់​កូលីយ៉ាត ជា​ជន‌ជាតិ​ភីលី‌ស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ ទត​និយាយ​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។