Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 11:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លោក​ក៏​ចែក​លំពែង នឹង​ខែល​របស់​ស្តេច​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​ក៏​ចែក​លំពែង និង​ខែល​របស់​ព្រះបាទ​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​បូជា‌ចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះ‌បាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ៊ីមុាំ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ស្តេច​ទត ដែល​តម្កល់​ទុក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 11:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​បាន​យក​អស់​ទាំង​ខែល​មាស ដែល​ពួក​បំរើ​របស់​ហាដារេ‌ស៊ើរ​កាន់​នាំ​មក​ទុក​នៅ​ក្រុង​យេរូ‌សាឡិម


ដូច្នេះ ពួក​ចាំ​យាម​គេ​ក៏​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន ឈរ​នៅ​ព័ទ្ធ​ជុំវិញ​ស្តេច ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ដល់​ខាង​ឆ្វេង​តាម​ក្បែរ​អាសនា​ព្រះ‌វិហារ


ដាវីឌ​ក៏​យក​អស់​ទាំង​ខែល​មាស របស់​ពួក​ទាហាន នៃ​ហាដារេ‌ស៊ើរ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម


ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​បាន​ថ្វាយ​ទាំង​ប្រាក់​ទាំង​មាស នឹង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។


សង្ឃ​ឆ្លើយ​ថា មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលីស្ទីន ដែល​លោក​បាន​សំឡាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ នោះ​ដាវីឌ​ឆ្លើយ​ថា គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម