ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 2:8 - អាល់គីតាប

ចូរ​នឹក​ដល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​មាន​ជីវិត​រស់​ឡើង​វិញ គាត់​ជាប់​ញតិ​វង្ស​នឹង​ទត ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​នឹកចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដែល​ជា​ពូជពង្ស​របស់​ដាវីឌ ស្របតាម​ដំណឹងល្អ​របស់ខ្ញុំ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​នឹកចាំ​ពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​មាន​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រះអង្គ​ជា​ពូជពង្ស​ស្តេច​ដាវីឌ​ ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​រាជវង្សព្រះ​បាទ​ដាវីឌ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់

សូមមើលជំពូក



២ ធីម៉ូថេ 2:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី‌រាយ​នាម​វង្ស‌ត្រកូល​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ណាពី​អ៊ីព្រហ៊ីម។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មែន គឺ​អាល់ម៉ា‌ហ្សៀស​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។


ក្នុង​ពូជ‌ពង្ស​របស់​ទត​នេះ​ហើយ ដែល​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​កើត​មក និង​ធ្វើ​ជា​អ្នក​សង្រ្គោះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​សន្យា​របស់​អុលឡោះ។


អុលឡោះ​បាន​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​អ៊ីសា​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​អ៊ីសា​ទុក​បាន​ឡើយ។


ដោយ​ទត​ជា​ណាពី​មួយ​នាក់​គាត់​ជ្រាប​ថា អុលឡោះ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​គាត់​ថា នឹង​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​គាត់​មួយ​នាក់ ឡើង​ស្នង​រាជ្យ។


អុលឡោះ​មាន​អំណាច នឹង​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស តាម​តែ​អុលឡោះ​បាន​សំដែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ទ្រង់​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក


ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​អុលឡោះ​នឹង​វិនិច្ឆ័យ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ដ​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។


បង​ប្អូន​អើយ ខ្ញុំ​សូម​រំលឹក​បង​ប្អូន ដំណឹង‌ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន ជា​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់‌ខ្ជួន​ស្រាប់​ហើយ។


គេ​បាន​បញ្ចុះ​សព​អ៊ីសា​នៅ​ក្នុង​ផ្នូរ ហើយ​គាត់​បាន​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គីតាប។


អុលឡោះ​ត្រាស់​ហៅ​បង​ប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុង‌រឿង​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។


ស្រប​តាម​ដំណឹង‌ល្អ ស្ដី​អំពី​អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ទ្រង់​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។


អ៊ីសា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខី‌ភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​សាវ័ក និង​ធ្វើ​ជា​តួន​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។


ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា‌ជាអម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គាត់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ ដោយ​ពឹង​ផ្អែក​លើ​អំណាច​របស់​អុលឡោះ។


ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​អ៊ីសា‌ជាអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។


ស្រាប់​តែ​មាន​អះលី‌ជំអះ​ម្នាក់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី! មើល​ហ្ន៎ សឹង្ហ​ដែល​កើត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ណាពី‌ទត គាត់​មាន​ជ័យ‌ជំនះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំ​ពីរ ហើយ​បើក​ក្រាំង​បាន»។