Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 2:8 - Khmer Christian Bible

8 ចូរ​នឹកចាំ​ពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​មាន​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រះអង្គ​ជា​ពូជពង្ស​ស្តេច​ដាវីឌ​ ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ចូរ​នឹកចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដែល​ជា​ពូជពង្ស​របស់​ដាវីឌ ស្របតាម​ដំណឹងល្អ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​រាជវង្សព្រះ​បាទ​ដាវីឌ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សាយ​ប្រាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចូរ​នឹក​ដល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​មាន​ជីវិត​រស់​ឡើង​វិញ គាត់​ជាប់​ញតិ​វង្ស​នឹង​ទត ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 2:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កំណត់ត្រា​វង្ស​ត្រកូល​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​លោក​អ័ប្រាហាំ:


ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ថា​ ព្រះគ្រិស្ដ​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​


តាម​រយៈ​ពូជពង្ស​ស្ដេច​នេះ​ហើយ​ ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ព្រះយេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​តាម​សេចក្ដី​សន្យា។​


ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​ ដោយ​បំផ្លាញ​ការ​ឈឺចាប់​នៃ​សេចក្ដី​ស្លាប់​ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​បង្ខាំង​ព្រះអង្គ​ទុក​បាន​ឡើយ។​


ដោយ​ព្រោះ​ស្ដេច​ដាវីឌ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ស្ដេច​ដោយ​ស្បថ​ថា​ នឹង​ឲ្យ​ពូជពង្ស​ខាង​សាច់ឈាម​ម្នាក់​របស់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​របស់​ស្ដេច​


ព្រះជាម្ចាស់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រឹង​មាំ​តាមរយៈ​ដំណឹង​ល្អ​របស់​ខ្ញុំ​ គឺ​ជា​សេចក្ដី​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ស្រប​តាម​ការ​បើកសំដែង​អំពី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​


នៅ​ថ្ងៃ​មួយ​ ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​សេចក្ដី​លាក់កំបាំង​ទាំងឡាយ​របស់​មនុស្ស​ តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ។​


បងប្អូន​អើយ!​ ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​អំពី​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​បាន​ឈរ​មាំមួន​នៅ​ក្នុង​នោះ​


ហើយ​ព្រះអង្គ​ត្រូវ​គេ​បញ្ចុះ​ រួចនៅ​ថ្ងៃ​ទីបី​ ព្រះអង្គ​បាន​មានព្រះជន្ម​រស់​ឡើង​វិញ​ ស្រប​តាម​បទគម្ពីរ​


ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​សេចក្ដី​សង្គ្រោះ​នេះ​តាមរយៈ​ដំណឹង​ល្អ​របស់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​សិរី​រុងរឿង​របស់​ព្រះយេស៊ូគ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង។​


ដែល​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដ៏​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ។​


ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ និង​ជា​សាវក​សម្រាប់​សេចក្ដី​បន្ទាល់​នោះ​ គឺ​ជា​គ្រូ​បង្រៀន​សាសន៍​ដទៃ​អំពី​ជំនឿ​ និង​សេចក្ដី​ពិត។​ ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ។​


ដូច្នេះ​ មិន​ត្រូវ​ខ្មាស់​ដោយសារ​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​របស់​យើង​ ឬ​ដោយសារ​ខ្ញុំ​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះអង្គ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​រួម​ទុក្ខ​លំបាក​ជាមួយ​ខ្ញុំ​សម្រាប់​ដំណឹង​ល្អ​ដោយ​អំណាច​របស់​ព្រះជាម្ចាស់​


ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ​ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ការ​យល់ដឹង​ក្នុង​ការ​ទាំង​អស់។​


រួច​មាន​ចាស់ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​យំ​អី​ មើល៍​ តោ​ដែល​ចេញ​ពី​កុលសម្ព័ន្ធ​យូដា​ ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ ព្រះអង្គ​មាន​ជ័យជម្នះ​ ព្រះអង្គ​អាច​បើក​សៀវភៅ​ និង​បកត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម