ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ថែស្សាឡូនីច 2:10 - អាល់គីតាប

វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្ដរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

និង​ដោយ​ការបោកបញ្ឆោត​គ្រប់យ៉ាង​នៃ​សេចក្ដីទុច្ចរិត ចំពោះ​អ្នក​ដែល​ត្រូវ​វិនាស ពីព្រោះ​ពួកគេ​មិន​ទទួលយក​សេចក្ដីស្រឡាញ់​នៃ​សេចក្ដីពិត ដែល​អាច​ធ្វើឲ្យ​ពួកគេ​បាន​សង្គ្រោះ​។

សូមមើលជំពូក

Khmer Christian Bible

ព្រមទាំង​ការ​ឆបោក​ដ៏​ទុច្ចរិត​គ្រប់​យ៉ាង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​ ព្រោះ​ពួកគេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

និង​ដោយ​គ្រប់​ទាំង​ការ​បោក​បញ្ឆោត​ដ៏​អាក្រក់​គ្រប់​បែប​យ៉ាង ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដើម្បី​ឲ្យ​ខ្លួន​បាន​សង្គ្រោះ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដោយ​គ្រប់​ទាំង​សេចក្ដី​ឆ‌បោក​របស់​សេចក្ដី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្ដី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ

សូមមើលជំពូក



២ ថែស្សាឡូនីច 2:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។


អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញ អ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​នគរ​នៃ​ទ្រង រីឯ​អ្នក​ដទៃ​វិញ ទ្រង់​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។


អុលឡោះ​បាន​ចាត់​បុត្រា​របស់​ទ្រង់ ឲ្យ​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​បុត្រា​វិញ។


ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខី‌ភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។


បង​ប្អូន​អើយ ខ្ញុំ​ប៉ង‌ប្រាថ្នា​អស់​ពី​ចិត្ដ​ចង់​តែ​ឲ្យ​សាសន៍​អ៊ីស្រ‌អែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ​ដែរ។


ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បម្រើ​អាល់ម៉ា‌ហ្សៀស‌ជា‌អម្ចាស់​នៃ​យើង​ទេ គឺ​គេ​បម្រើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ដ​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សំដី​ពីរោះៗ និង​ពាក្យ​បញ្ចើច​បញ្ចើ។


សូម​អរ​គុណ​អុលឡោះ​! ពី​ដើម​បង​ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង​ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង​ប្អូន​បាន​ទទួល


អ្នក​ដែល​ត្រូវ​វិនាស​អន្ដរាយ ចាត់​ទុក​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​អំណាច​របស់​អុលឡោះ


បើ​អ្នក​ណា​មិន​ស្រឡាញ់​អ៊ីសា‌ជាអម្ចាស់ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ! ម៉ារ៉ាណាថា!


ជន​ប្រភេទ​នោះ សុទ្ធ​តែ​ជា​សាវ័ក​ក្លែង‌ក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​របស់​អាល់‌ម៉ាហ្សៀស។


ដូច្នេះ បើ​ពួក​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចម្លែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ​ជា​មិន​ខាន។


ចំពោះ​អុលឡោះ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​អាល់ម៉ា‌ហ្សៀស ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្ដរាយ។


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេ‌រា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានា ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។


ពួក​គេ​បាន​រា‌រាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កំរិត ហើយ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។


ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ដ​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។


ចំពោះ​យើង​វិញ បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ៊ីសា‌ជាអម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​ជា‌និច្ច ដ្បិត​អុលឡោះ​បាន​ជ្រើស​រើស​បង​ប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ និង​ដោយ​បង​ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។


ដែល​ទ្រង់​ពេញ​ចិត្ត​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់


ផ្ទុយ​ទៅ​វិញ ចូរ​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គីតាប​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ដ​រឹង​រូស ដោយ​ចាញ់​បោក​បាប។


រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្ដរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។


គេ​ព្រោក​ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម​សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។