ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 7:4 - អាល់គីតាប

ខ្ញុំ​ទុក​ចិត្ដ​លើ​បង​ប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បង​ប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ដ​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ដោយ​ក្លាហាន​ ហើយ​មាន​មោទនៈភាព​យ៉ាង​ខ្លាំង​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​ទទួល​ការ​កម្សាន្ដ​ចិត្ដ​យ៉ាង​ពោរពេញ​ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​យ៉ាង​បរិបូរ​ដែរ​ នៅ​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​អំណរ​លើស​លុប ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ទុក​ចិត្ត​លើ​បងប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បងប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​សេចក្ដី​អំណរ​លើស‌លប់ ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ

សូមមើលជំពូក



២ កូរិនថូស 7:4
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​អុលឡោះ​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្ដិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​នាម​អ៊ីសា។


មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់


ខ្ញុំ​តែងតែ​អរ​គុណ​អុលឡោះ​ជា‌និច្ច ព្រោះ​ទ្រង់​បាន​ប្រណី‌សន្ដោស​ដល់​បង​ប្អូន ដោយ​បង​ប្អូន​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ដូច​បង​ប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ខ្ពស់​មុខ ហើយ​បង​ប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​នៅ​ថ្ងៃ​អ៊ីសា​ជាអម្ចាស់​នៃ​យើង​ត្រឡប់​មក​វិញ​នោះ​ដែរ។


អុលឡោះ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​អុលឡោះ​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។


អ៊ីសា‌ជាអម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង​ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង​ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្ដិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។


ខ្ញុំ​សូម​ជម្រាប​ថា គួរ​ឲ្យ​ខ្មាស​ណាស់! យើង​ហាក់​បី​ដូច​ជា​ទន់​ខ្សោយ​ពេក។ ក៏​ប៉ុន្ដែ បើ​គេ​ហ៊ាន​អះ​អាង​ត្រង់​ចំណុច​ណា​មួយ (ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​មែន) ខ្ញុំ​ក៏​ហ៊ាន​ត្រង់​ចំណុច​នោះ​ដូច​គេ​ដែរ។


សូម​អរ​គុណ​អុលឡោះ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ជា‌និច្ច។ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​អ៊ីសា តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។


ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ដ​រឹង‌ប៉ឹង​ឥត​រង្គើ​ដែរ។


ប្រសិន​បើ​ខ្ញុំ​បាន​ខ្ពស់​មុខ​បន្ដិច ដោយ​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បង​ប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បង​ប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។


ដូច្នេះ សូម​បង​ប្អូន​សំដែង​ឲ្យ​ក្រុម‌ជំអះ​នានា​ឃើញ​ថា បង​ប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។


ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បង​ប្អូន​ភាគ​ច្រើន​ទុក​ចិត្ដ​លើ​អ៊ីសា‌ជាអម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ដ​ក្លាហាន​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។


ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ដ និង​សង្ឃឹម​លើ​ទ្រង់ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ដ​រឹង‌ប៉ឹង​ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​ក្នុង​រូប​កាយ​ខ្ញុំ។


និង​ដើម្បី​ឲ្យ​បង​ប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត​ដោយ​បាន​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បង​ប្អូន​វិញ។


ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម ទុក​ជា​ជំនូន​បន្ថែម​ពី​លើ​គូរបាន និង​ពី​លើ​ជំនូន​នៃ​ជំនឿ​របស់​បង​ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។


ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង​ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស សម្រាប់​រូប‌កាយ​របស់​គាត់​ដែល​ជា​ក្រុម‌ជំអះ។


បង​ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្ដិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់​នៅ​ពេល​គាត់​មក។ ក្រៅ​ពី​បង​ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។


គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង​ប្អូន​ជ្រាប​ស្រាប់ អុលឡោះ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ដ​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់​ដល់​បង​ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។


ដូច្នេះ យើង​បាន​ខ្ពស់​មុខ នៅ​ចំពោះ​ក្រុម‌ជំអះ​នានា​របស់​អុលឡោះ ព្រោះ​តែ​បង​ប្អូន ដ្បិត​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។


ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ដ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ដ​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​មាន​ចិត្ដ​ស្ងប់។


បង​ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាងដែល​បង​ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា ជា​ការ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ