Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:3 - អាល់គីតាប

3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បង​ប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បង​ប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បង​ប្អូន​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការផ្ដន្ទាទោស​ទេ ដ្បិត​ខ្ញុំ​បាន​និយាយទុកមុន​ហើយ​ថា អ្នករាល់គ្នា​នៅ​ក្នុង​ចិត្ត​របស់យើង ដើម្បី​បាន​ស្លាប់រស់ជាមួយគ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ខ្ញុំ​និយាយ​នេះ​ មិន​មែន​ជា​ការ​ផ្ដន្ទា​ទោស​ដល់​អ្នក​រាល់គ្នា​ទេ​ ដ្បិត​ខ្ញុំ​បាន​បា្រប់​អ្នក​រាល់គ្នា​ជាមុន​រួច​ហើយ​ថា​ អ្នក​រាល់គ្នា​នៅ​ក្នុង​ចិត្ដ​របស់​យើង​ ដើម្បី​បាន​ស្លាប់​រស់​ជាមួយ​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ប្រកាន់​ទោស​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​ពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​យើង​ស៊ូ​ស្លាប់​រស់​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បងប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បងប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បងប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បងប្អូន​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ប្រកាន់​ទោស​ដល់​អ្នក​ណា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​អំពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​បាន​ស្លាប់​ឬ​រស់​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បង​ប្អូន​ឬ? ទេ! អុលឡោះ​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន។


ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ដ​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​បង​ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង​ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?


ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ អ៊ីសា​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។


បង​ប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​យើង ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។


ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បង​ប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ដ​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក​ដើម្បី​ឲ្យ​បង​ប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ដ​ខ្នះ‌ខ្នែង​របស់​បង​ប្អូន​ចំពោះ​យើង នៅ​មុខ​អុលឡោះ។


ខ្ញុំ​មាន​ចិត្ដ​គំនិត​បែប​នេះ​ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ដ​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បង​ប្អូន​ជានិច្ច ហើយ​ទោះ‌បី​ខ្ញុំ​នៅ​ជាប់​ឃុំ‌ឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹង‌ល្អ​ក្ដី បង​ប្អូន​ទាំង​អស់​គ្នា ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ចការ​ដែល​អុលឡោះ​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​បំពេញ​នេះ​ដែរ។


ដោយ​យើង​ជាប់​ចិត្ដ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បង​ប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត សម្រាប់​បង​ប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បង​ប្អូន​ខ្លាំង​ណាស់!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម