Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:14 - អាល់គីតាប

14 ប្រសិន​បើ​ខ្ញុំ​បាន​ខ្ពស់​មុខ​បន្ដិច ដោយ​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បង​ប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បង​ប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ទោះបី​ខ្ញុំ​បាន​អួត​គាត់​ខ្លះៗ​អំពី​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ​ ព្រោះ​សេចក្ដី​ទាំងឡាយ​ដែល​យើង​ប្រាប់​ដល់​អ្នក​រាល់គ្នា​ជា​សេចក្ដី​ពិត​យ៉ាង​ណា​ នោះ​ការ​ដែល​យើង​អួត​លោក​ទីតុស​អំពី​អ្នក​រាល់គ្នា​ក៏​ជាសេចក្ដី​ពិត​យ៉ាង​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប្រសិន‌បើ​ខ្ញុំ​បាន​អួត​ពី​ការ​ខ្លះ​របស់​អ្នក​រាល់​គ្នា​ខ្លះ​ប្រាប់​គាត់ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្តី​ដែល​យើង​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​លោក​ទីតុស ជា​សេចក្ដី​ពិត​យ៉ាង​ណា នោះ​អ្វីៗ​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ជា​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប្រសិន​បើ​ខ្ញុំ​បាន​ខ្ពស់​មុខ​បន្តិច ដោយ​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បងប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បងប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពី​ព្រោះ​បើ​សិន​ជា​ខ្ញុំ​បាន​អួត​នឹង​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​នឹង​ទីតុស ពី​អ្នក​រាល់​គ្នា នោះ​ឃើញ​ថា​ពិត​មែន ដូច​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ក៏​ពិត​ដែរ

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ខ្ញុំ​វិញ ខ្ញុំ​លះបង់​ជីវិត ជូន​ទ្រង់​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​បរិសុទ្ធ​ដោយ‌សារ​សេចក្ដី​ពិត។


អ៊ីសា‌ជាអម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង​ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង​ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្ដិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។


ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្ដែ ខ្ញុំ​សុខ​ចិត្ដ​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។


ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បង​ប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន។


ការ​នេះ​ហើយ​ដែល​បាន​សំរាល​ទុក្ខ​យើង។ ប៉ុន្ដែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​ឲ្យ​ស្ងប់​ចិត្ដ លែង​ព្រួយ​បារម្ភ។


ខ្ញុំ​ទុក​ចិត្ដ​លើ​បង​ប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បង​ប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ដ​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។


ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​សំរាល​ទុក្ខ​អ្នក​ទន់‌ទាប ទ្រង់​បាន​សំរាល​ទុក្ខ​យើង​ដោយ​លោក​ទីតុស​ទៅ​ដល់។


ដូច្នេះ សូម​បង​ប្អូន​សំដែង​ឲ្យ​ក្រុម‌ជំអះ​នានា​ឃើញ​ថា បង​ប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។


និង​ដើម្បី​ឲ្យ​បង​ប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត​ដោយ​បាន​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បង​ប្អូន​វិញ។


ដូច្នេះ យើង​បាន​ខ្ពស់​មុខ នៅ​ចំពោះ​ក្រុម‌ជំអះ​នានា​របស់​អុលឡោះ ព្រោះ​តែ​បង​ប្អូន ដ្បិត​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម