អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
២ កូរិនថូស 5:1 - អាល់គីតាប យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។ ព្រះគម្ពីរខ្មែរសាកល យើងដឹងហើយថា ទោះបីជារោងដែលជាលំនៅរបស់យើងនៅផែនដីត្រូវបានបំផ្លាញក៏ដោយ ក៏យើងមានវិមានមួយដែលមកពីព្រះ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្សទេ។ Khmer Christian Bible យើងដឹងថា បើរោងដែលជាលំនៅរបស់យើងនៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ដែលមិនធ្វើដោយដៃមនុស្សទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះយើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ នៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច |
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
ទ្រង់លើកខ្ញុំឡើង ហើយឲ្យខ្យល់ផាត់ខ្ញុំយកទៅ ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក មកលើខ្ញុំផង។
នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កំទេចដូចដង្កូវនេះ តើឲ្យទ្រង់ទុកចិត្តដូចម្ដេចបាន?
នៅថ្ងៃដែលខ្ញុំស្រែករកអុលឡោះ ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ ខ្ញុំដឹងច្បាស់ថាអុលឡោះនៅខាងខ្ញុំ។
ជីវិតខ្ញុំត្រូវឃ្លាតចាកឆ្ងាយពីខ្ញុំទៅ ដូចអ្នកគង្វាលរើជំរំរបស់គេ អុលឡោះតាអាឡាធ្វើឲ្យជីវិតខ្ញុំត្រូវចប់ នៅពេលល្ងាច ដូចជាងតម្បាញមូរក្រណាត់ ដែលគាត់បានត្បាញហើយនោះដែរ។
«យើងបានឮអ្នកនេះពោលថា “ខ្ញុំនឹងរុះម៉ាស្ជិទដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ម៉ាស្ជិទមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ”»។
អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតមិននៅក្នុងដំណាក់ដែលសង់ឡើង ដោយដៃមនុស្សឡើយ ដូចណាពីបានថ្លែងទុកមកស្រាប់ថាៈ
ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយអុលឡោះ បងប្អូនជាស្រែរបស់អុលឡោះ ហើយក៏ជាដំណាក់ដែលទ្រង់បានសង់ដែរ។
យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។
ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ដ។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។
ក្នុងអាល់ម៉ាហ្សៀស បងប្អូនក៏បានទទួលពិធីខតាន់ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីខតាន់តាមរបៀបអាល់ម៉ាហ្សៀស ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
ណាពីអ៊ីព្រហ៊ីមទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលអុលឡោះបានធ្វើគម្រោង និងសង់ឡើង។
រីឯអាល់ម៉ាហ្សៀសវិញ គាត់បានមកក្នុងឋានៈជាមូស្ទី ដែលនាំទៅកាន់សម្បត្តិនៅសូរ៉កា។ គាត់បានមកកាត់ជំរំសក្ការៈមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាជំរំសក្ការៈដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាជំរំសក្ការៈដែលស្ថិតនៅក្នុងលោកនេះឡើយ។
អាល់ម៉ាហ្សៀសពុំបានចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺគាត់បានចូលក្នុងសូរ៉កាតែម្ដង។ ឥឡូវនេះ គាត់ស្ថិតនៅចំពោះអុលឡោះ ដើម្បីជាប្រយោជន៍ដល់យើង។
ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ អុលឡោះបម្រុងទុកមត៌កនេះឲ្យបងប្អូននៅសូរ៉កា
បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាបរិសុទ្ធ និងគោរពកោតខ្លាចអុលឡោះ ឲ្យមែនទែន!។
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្ដយើងមិនភ័យខ្លាចនៅចំពោះទ្រង់ទេ។
កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់អុលឡោះ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះទ្រង់ពុំទាន់សំដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលអាល់ម៉ាហ្សៀសមកដល់ យើងនឹងបានដូចគាត់ដែរ ដ្បិតគាត់មានភាពយ៉ាងណា យើងនឹងឃើញគាត់យ៉ាងនោះ។