ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 13:4 - អាល់គីតាប

អ៊ីសា​ត្រូវ​គេ​ឆ្កាង​ដោយ​គាត់​មាន​ភាព​ទន់​ខ្សោយ ប៉ុន្ដែ គាត់​រស់​ឡើង​វិញ ដោយ​អំណាច​របស់​អុលឡោះ។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​អ៊ីសា​មែន ប៉ុន្ដែ ដោយ​យល់​ដល់​បង​ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​គាត់ ដោយ​អំណាច​របស់​អុលឡោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត ព្រះអង្គ​ត្រូវគេ​ឆ្កាង​ដោយសារតែ​ភាពខ្សោយ ប៉ុន្តែ​មានព្រះជន្មរស់​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។ រីឯ​យើង​ក៏​ខ្សោយ​ក្នុង​ព្រះអង្គ​មែន ប៉ុន្តែ​ចំពោះ​អ្នករាល់គ្នា យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

ទោះបី​ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយសារ​ភាព​កម្សោយ​ក៏ដោយ​ ក៏​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ដោយសារ​អំណាច​របស់​ព្រះជាម្ចាស់​ដែរ​ ដូច្នេះ​ទោះបី​យើង​ខ្សោយ​ក្នុង​ព្រះអង្គ​ ក៏​យើង​នឹង​រស់​នៅជាមួយ​ព្រះអង្គ​ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​អ្នក​រាល់គ្នា​ដែរ‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ភាព​ទន់​ខ្សោយ តែ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ។ យើង​ខ្សោយក្នុង​ព្រះ‌អង្គ​មែន តែ​ចំពោះ​អ្នក​រាល់​គ្នា យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ព្រះអង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះអង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បងប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះអង្គ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​ទ្រង់​ត្រូវ​គេ​ឆ្កាង ដោយ​សេចក្ដី​កំសោយ​ក៏​ដោយ គង់​តែ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដែរ ព្រោះ​យើង​ខ្ញុំ​ខ្សោយ​ក្នុង​ទ្រង់​មែន តែ​យើង​ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ព្រះ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា​វិញ)។

សូមមើលជំពូក



២ កូរិនថូស 13:4
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​អុលឡោះ​ជា​បិតា​មក»។


ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា អ៊ីសា​នេះ ដែល​បង​ប្អូន​បាន​ឆ្កាង អុលឡោះ​បាន​តែង‌តាំង​គាត់​ឡើង​ជា​អម្ចាស់ និង​ជា​អាល់ម៉ា‌ហ្សៀស​ហើយ»។


ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​នាម​អ៊ីសា គឺ​នាម​អ៊ីសា​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​បុរស​ដែល​បង​ប្អូន​ឃើញ ហើយ​ស្គាល់​នេះ​មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​អ៊ីសា ដូច​បង​ប្អូន​ឃើញ​ស្រាប់។


តែ​បើ​គិត​តាម​រស‌អុលឡោះ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​បរិសុទ្ធ​វិញ អុលឡោះ​បាន​តែង‌តាំង​អ៊ីសា ជា​បុត្រា​នៃ​ទ្រង់​ប្រកប​ដោយ​អំណាច ដោយ​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។


ដ្បិត​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ និង​បាន​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។


ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​អ៊ីសា យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ​រួម​ជា​មួយ​គាត់​ដែរ។ ដូច្នេះ អាល់ម៉ា‌ហ្សៀស​បាន​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុង‌រឿង របស់​អុលឡោះ​ជា​បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។


អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​អុលឡោះ​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​អុលឡោះ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។


រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរី‌រុង‌រឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​អំណាច។


ខ្ញុំ​បាន​មក​រក​បង​ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។


អុលឡោះ​ដែល​បាន​ប្រោស​អ៊ីសា‌ជាអម្ចាស់​ឲ្យ​បាន​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​អំណាច​របស់​ទ្រង់​ដែរ។


ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ​គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ»។


ហេតុ​នេះ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។


យើង​សប្បាយ​ចិត្ដ នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បង​ប្អូន​មាន​កម្លាំង។ យើង​ទូរអា​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ។


បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​អាល់ម៉ា‌ហ្សៀស និង​ស្គាល់​អំណាច​ដែល​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​គាត់​ដែល​រង​ទុក្ខ​លំបាក ហើយ​ឲ្យ​បាន​ដូច​គាត់​ដែល​ស្លាប់


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


គាត់​បាន​ឡើង​ទៅ​សូរ៉កា នៅ​ខាង​ស្ដាំ​អុលឡោះ ហើយ​ពួក​ម៉ាឡា‌អ៊ីកាត់ ព្រម​ទាំង​ពួក​មាន​អំណាច​នានា និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​គាត់​ទាំង​អស់។